• 2019-10-24 02:30:00
  • ព័ត៌មាន

អ្នក​ម្នាង​ថៃ ត្រូវ​ដក​គ្រប់​បុណ្យស័ក្ដិ​ទាំង​អស់ពីបទមិនស្មោះត្រង់

  • 2019-10-24 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះ​មហាក្សត្រ​ថៃ Maha Vajiralongkorn បាន​ដក​គ្រប់​បុណ្យស័ក្ដិ​របស់​អ្នក​ម្នាង​ទាំង​អស់ ពី​បទ​មិន​ស្មោះ​ត្រង់ និង​មាន​មហិច្ឆិតា​ដណ្ដើម​តំណែង​ម្ចាស់​ក្សត្រី បើ​តាម​ព័ត៌មាន​របស់​រាជវង្ស​ថៃ​ឲ្យ​ដឹង។

មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន SCMP បាន​ឲ្យ​ដឹង​ថា អតីត​អ្នក​ការពារ​រាជវង្ស​ថៃ លោក​ស្រី Sineenat Wongvajirapakdi អាយុ​៣៤​ឆ្នាំ ដែល​ត្រូវ​បាន​តែងតាំង​ជា​អ្នក​ម្នាង​កាល​ពី​ថ្ងៃ​ទី​​២៨ ខែ​កក្កដា​នោះ ត្រូវ​បាន​ដក​គ្រប់​បុណ្យ​ស័ក្ដិ​ ក៏ដូច​ជា​តំណែង​នានា​របស់​ខ្លួន​ហើយ។ គួរ​បញ្ជាក់​ផង​ដែរ​ថា Sineenat គឺ​ជា​អ្នក​ម្នាង​ទី​១​ក្នុង​រយៈ​ពេល​១០០​ឆ្នាំ​ចុង​ក្រោយ​នេះ​ក្នុង​រាជវង្ស​ថៃ ដ្បិត​កន្លង​មក​ ព្រះមហាក្សត្រ​មាន​ម្ចាស់​ក្សត្រី​តែ​ម្នាក់​គត់។

យប់​ថ្ងៃ​ទី​២១ តុលា ព័ត៌មាន​រាជវង្ស​បាន​រាយការណ៍​នៅ​លើ​ទូរទស្សន៍​ថា អ្នក​ម្នាង​ត្រូវ​បាន​ដក​ហូត​គ្រប់​បុណ្យស័ក្ដិ និង​តំណែង​ទាំង​អស់ ពី​បទ​មិន​ស្មោះត្រង់ និង​មាន​សកម្មភាព​ប្រឆាំង​នឹង​ម្ចាស់ក្សត្រី Suthida ដោយ​មាន​មហិច្ឆតា​ផ្ទាល់​ខ្លួន។

សេចក្ដី​រាយការណ៍​បាន​បន្ថែម​ថា អតីត​អ្នក​ម្នាង​រូប​នេះ មិន​យល់​ច្បាប់​រាជវង្ស ហើយ​មាន​សកម្មភាព​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន ដូច​ជា​ចង់​ជំនួស​តំណែង​របស់​ម្ចាស់​ក្សត្រី Suthida។ មុន​នោះ​ដែរ មុន​ពេល​ត្រូវ​បាន​តែងតាំង​ជា​អ្នក​ម្នាង Sineenat គឺ​ជា​មេទ័ព​ស្រី​ម្នាក់ ដូច​នឹង​ម្ចាស់​ក្សត្រី​ដែរ៕

​ចុចអាន៖ ​ ប្លែកមែន! សិស្សនៅឥណ្ឌាត្រូវយកប្រអប់គ្របក្បាល ដើម្បីកុំឲ្យលួចមើលគ្នាបានពេលប្រឡង

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

មតិយោបល់
អត្ថបទពេញនិយម