- 2019-10-28 02:02:34
- ចរាចរណ៍
ផ្លូវជាតិលេខ៣មិនទាន់សម្រុកធ្វើដោយសារកត្តាអាកាសធាតុ
- 2019-10-28 02:02:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវជាតិលេខ៣មិនទាន់សម្រុកធ្វើដោយសារកត្តាអាកាសធាតុ
ចន្លោះមិនឃើញ
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនឲ្យដឹងថានៅផុតរដូវភ្លៀងឆ្នាំនេះក្រុមការងារសាងសង់ផ្លូវជាតិលេខ៣នឹងសម្រុកធ្វើផ្លូវនេះ ខណៈបច្ចុប្បន្នកំពុងជួសជុលបណ្ដោះអាសន្នដើម្បីសម្រួលដល់ការធ្វើចរាចរណ៍។
កាលពីថ្ងៃអាទិត្យកន្លងទៅនេះរដ្ឋមន្ត្រីក្រសួងសាធារណការ ឯកឧត្តម ស៊ុន ចាន់ថុល បានចុះពីនិត្យការសាងសង់ផ្លូវជាតិលេខ៣ និងបានលើកឡើងថាផ្លូវខូចខាតដោយសារកត្តាអាកាសធាតុដោយមានភ្លៀងធ្លាក់ជោកជាំ តំបន់ខ្លះមានដីស្អុយ និងការដឹកទំនិញលើសទម្ងន់ជាដើម ជាហេតុនាំឲ្យផ្លូវឆាប់រងការខូចខាត។
ឯកឧត្តមបន្តថាដល់ផុតរដូវភ្លៀងនេះក្រុមការងារសាងសង់នឹងសម្រុកធ្វើផ្លូវជាតិលេខ៣នេះ ខណៈបច្ចុប្បន្នគឺជួសជុលបណ្ដោះអាសន្នដើម្បីសម្រួលដល់ការធ្វើដំណើរ។ ឯកឧត្តមបញ្ជាក់ថាផ្លូវជាតិលេខ៣នេះជាប្រភេទផ្លូវបេតុងកៅស៊ូ(AC) ដែលមានគុណភាពប្រើប្រាស់បានរហូតដល់១២ឆ្នាំ។
គួរបញ្ជាក់ថាគម្រោងនេះគ្រោងចំណាយថវិកាសរុបប្រមាណ ២១៩,៩១១ លានដុល្លារសហអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន ថ្នល់ចិន ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន និងប្រើរយៈពេល៤៨ខែ៕