• 2019-10-30 03:54:33
  • ព័ត៌មាន

ប្រទេស​អេត្យូពី​ បំបែកកំណត់ត្រាឥណ្ឌា ប្រើ​ពេល១២​ម៉ោង​ដាំ​ដើម​ឈើ​៣៥០លាន​ដើម​

  • 2019-10-30 03:54:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 15

ចន្លោះមិនឃើញ

ប្រទេស​អេត្យូពី​បាន​បំបែក​កំណត់ត្រា​របស់ប្រទេស​ឥណ្ឌា​ដែល​កាលពី​ឆ្នាំ២០១៧ ឥណ្ឌា​បាន​ដាំ​ដើមឈើ​៦៦​លាន​ដើម​ក្នុង​រយៈពេល​១២​ម៉ោង តែ​អេត្យូពី​វិញ​ក្នុង​រយៈពេល​ដូច​គ្នានេះ​ដាំ​បាន​រហូត​ដល់ទៅ​៣៥០​លាន​ដើម។

​ក្នុង​គម្រោង​មរតក​បៃបង​ ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​Abiy Ahmed កាលពី​ខែ​កក្កដា ឆ្នាំ២០១៩ កន្លង​ទៅបាន​ដាំ​កូន​ឈើ​ចំនួន​៣៥០​លាន​ដើម ដែល​តាម​ផែន​ការ​ដំបូង​គឺ​គិត​ថា​ដាំ​បាន​តែ​២០០​លាន​ដើម​ប៉ុណ្ណោះ​។

​បើ​តាម​ផែនការ​ដដែលនេះ​នៅ​ដំណាច់​ខែ​តុលា ឆ្នាំ២០១៩ ប្រ​ជា​ជន​អេត្យូពី​គ្រោង​នឹង​សម្រេច​ឲ្យ​បាន​នូ​វការ​ដាំ​កូន​ឈើ​ឲ្យ​បាន​បួន​ពាន់​លាន​ដើម ក្នុង​ការ​រួមចំណែក​ទប់​ស្កាត់​ការ​បាត់​បង់​ព្រៃ​ឈើ​។​ ដើម្បី​សម្រេច​ផែនការ​នេះ​គឺ​ប្រជា​ជន​ម្នាក់​ត្រូវ​ដាំ​ឲ្យ​បាន​៤០​ដើម៕

ប្រភព៖ worldeconomicforum ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់