• 2019-10-30 06:20:07
  • ព័ត៌មាន

មកស្គាល់ ឆ្កែប៉ូលិសមួយក្បាល ដែលនាំឲ្យឈានដល់ការសម្លាប់មេដឹកនាំ ISIS នៅស៊ីរី

  • 2019-10-30 06:20:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ បាន​បង្ហោះ​ទៅ​ក្នុង​គណនី​ Twitter របស់​ខ្លួន​នូវ​រូប​សត្វ​ឆ្កែ​មួយ​ក្បាល ដែល​ស្ថិត​នៅ​ពី​ក្រោយ​ការ​តាម​សម្លាប់​មេ​ដឹក​នាំ​ ISIS ឈ្មោះ Abu Bakr al-Baghdadi ក្នុង​ប្រទេស​ស៊ីរី​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

នៅ​ក្នុង​ប្រតិបត្តិការ​ដែល​ដឹក​នាំ​ដោយ​កង​កម្លាំង Delta Force និង កង​ទ័ព​អាមេរិក Ranger Regiment សត្វ​ឆ្កែ​ញី​មួយ​ក្បាល​នេះ​ត្រូវ​បាន​ប្រើ​ដើម្បី​ដេញ​តាម​មេ​ដឹក​នាំ ISIS ទៅ​ក្នុង​រូង​មួយ។ សត្វ​ឆ្កែ​បាន​រង​របួស​ក្រោយ​ពេល​ដែល​មេ​ដឹកនាំ​ ISIS បំផ្ទុះ​គ្រាប់​បែក​សម្លាប់​ខ្លួន​ជាប់​ជាមួយ​អាវ​កាក់។ ឥឡូវ​នេះ សត្វ​ឆ្កែ​ដែល​បំពេញ​តួនាទី​របស់​ខ្លួន​បាន​យ៉ាង​ល្អ កំពុង​សម្រាក​ព្យាបាល​នៅឯ​មន្ទីរពេទ្យសហរដ្ឋ​អាមេរិក។

យ៉ាង​ណា​មិញ មកទល​់​ពេល​នេះ មន្ទីរ​បញ្ចកោណ​អាមេរិក​បន្ដ​រក្សា​ព័ត៌មាន​លំអិត​រួម​ទាំង​ឈ្មោះ និង​ជីវប្រវត្តិ​របស់​សត្វ​ឆ្កែ​ខាង​លើដើម្បី​សុវត្ថិភាព៕

ប្រភព៖ Scmp ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់