• 2019-10-30 06:47:01
  • សេដ្ឋកិច្ច

ចង់បាន​ផ្ទះ​នៅ​បុរីប្រណីត ជិះចូល​ក្រុង​មិន​ស្ទះ​ផ្លូវ​កុំ​រំលង​គម្រោងនេះ

  • 2019-10-30 06:47:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោងផ្ទះអាជីវកម្ម និងលំនៅឋានប្រណិតថ្មីមួយដែលមានទីតាំងស្ថិតនៅលើតំបន់សេដ្ឋកិច្ចថ្មី នៃទីក្រុងរណបជ្រោយចង្វា បានចាប់ផ្ដើមពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់ជាផ្លូវការហើយកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០១៩ ដោយមានផ្ទះពាណិជ្ជកម្មប្រភេទA និង ប្រភេទB មានតម្លៃចាប់ពី ៦៥ ៨០០​ដុល្លារឡើងទៅ។

លោក សួន វីរៈតារា អគ្គនាយកក្រុមហ៊ុនអាម៉ូរី បានមានប្រសាសន៍ឲ្យដឹងថា គម្រោង បុរី អាម៉ូរី ៧មករានឹងត្រូវសាងសង់ឡើងលើផ្ទៃដី ៣២ ហិកតា ស្ថិតនៅភូមិជ្រៃមួយរយ ឃុំសំបូរមាស ស្រុកមុខកំពូល តាមបណ្តោយផ្លូវរដ្ឋ ៧មករា ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៦អា ទៅកាន់ផ្លូវលោកឧកញ៉ាលីយ៉ុងផាត់ និងភ្ជាប់បន្ថែមទៅកាន់ផ្លូវជាតិលេខ៥ ។

លោកបន្តថា តំបន់នេះ បានវិវឌ្ឍន៍ខ្លួនយ៉ាងលឿនក្លាយទៅជាតំបន់មានសក្ដានុពលលើការអភិវឌ្ឍវិស័យអចលនទ្រព្យ។ អ្វីដែលពិសេសទៀតនោះ តំបន់នេះមានហេដ្ឋារចនាសម្ព័ន្ធល្អដូចនៅក្នុងទីក្រុង ដែលវាជាកត្តាទាក់ទាញឲ្យមនុស្សទៅរស់នៅច្រើន និងប្រកបអាជីវកម្ម។ ជាក់ស្ដែងតំបន់នេះ នាបច្ចុប្បន្ន នៅទីនោះប្រជុំដោយធនាគារ សាលារៀនអន្តរជាតិ និងមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អៗជាច្រើនបម្រើឲ្យការរស់នៅកាន់តែប្រសើរ។ ហេតុផលទាំងនេះហើយ បានធ្វើឲ្យបុរី អាម៉ូរី ៧ មករា លេចរូបរាងនៅទីនេះ។

អគ្គនាយកបន្តទៀតថា បុរី អាម៉ូរី ៧មករា នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ប្រជាពលរដ្ឋទាំងអស់ដែលមានលទ្ធភាពក្នុងការធ្វើការវិនិយោគទៅលើវិស័យអចលនទ្រព្យខ្នាតតូច និងមធ្យម។ នៅជុំវិញទីតាំងបុរី ពោរពេញដោយសក្កានុពល គឺមានដូចជា សួនសត្វសាហ្វារីវើល វិមានឈ្នះ ឈ្នះ ពហុកីឡាដ្ឋានជាតិមរតកតេជោ និង សួនទឹក ហ្គោលឌិនស៊ីធីធំជាងគេនៅអាស៊ី និងគម្រោងបុរីល្បីៗជាច្រើនទៀត។

ដើម្បីអបអរដល់ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នេះ អតិថិជនទាំងអស់នឹងទទួលបានការបញ្ចុះតម្លៃពិសេសមិនធ្លាប់មានដល់ទៅ ៥% + ១០% និងប័ណ្ណលាភសំណាង ២,៩៩៩$ ព្រមទាំង​ទទួល​បានឱកាស​បាន​សន្លឹកឆ្នោតផ្សងសំណាង ដើម្បីឈ្នះរង្វាន់ដល់ច្រើនសន្ធឹកសន្ធាប់។

ក្រៅពីនេះ​ក៏នឹងទទួលបានបន្ថែមជាមួយនឹងប័ណ្ណបញ្ចុះតម្លៃ ៣,០០០ ដុល្លារសម្រាប់ការទិញផ្ទះពាណិជ្ជកម្មប្រភេទA និង ប្រភេទB ដែលនឹងដាក់លក់ក្នុងកម្មវិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នេះ ។

ប្រភេទដីឡូតិ៍នៅក្នុង បុរី អាម៉ូរី ៧មករា មានប្រភេទដីដូចជា៖

ជម្រើសទី១ ដីទំហំ ៥ម X ២០ម ជម្រើសទី២ ដីទំហំ ១០ម X ២០ម ជម្រើសទី៣ ដីទំហំ ២០ម X ៣០ម

ប្រភេទផ្ទះនៅក្នុង បុរី អាម៉ូរី ៧មករា មានប្រភេទដីដូចជា៖

ផ្ទះពាណិជ្ជកម្មប្រភេទA E0+E1+E2 ផ្ទះពាណិជ្ជកម្មប្រភេទB E0+E1 វីឡាកូនកាត់ E0+E1+E2

គួរបញ្ជាក់ផងដែរថា បុរីអាម៉ូរី ៧មករា គឺជាគម្រោងដែលផ្តល់ប្រាក់ចំណេញ និងមានភាពទទួលខុសត្រូវខ្ពស់ក្នុងការអភិវឌ្ឍន៍គម្រោងរបស់ខ្លួនអោយបានល្អប្រសើរ និងតាមផែនការច្បាស់លាស់។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ លោកស្រី ស៊ី មែនឌី ប្រធានគ្រប់គ្រង ទូរស័ព្ទ៖ 089 999 996៕

អត្ថបទ៖ Sponsored

មតិយោបល់