• 2019-10-31 00:30:03
  • ព័ត៌មាន

ចិនផ្ទុះការខឹងសម្បារខ្លាំង ក្រោយតៃវ៉ាន់ជះលុយជាង ៨ប៊ីលានដុល្លារទិញយន្ដហោះចម្បាំង ៦៦គ្រឿងពីអាមេរិក

  • 2019-10-31 00:30:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋ​សភាព​តៃវ៉ាន់ បានសម្រេច​អនុម័ត​កញ្ចប់​ថវិកា ៨,២​ប៊ីលាន​ដុល្លារ​ដើម្បី​ទិញ​យន្ដហោះ​ចំម្បាំង F-16V Fighting Falcon ចំនួន ៦៦​គ្រឿង​ពី​សហរដ្ឋ​អាមេរិក។

យោង​តាម​អ្នក​នាំ​ពាក្យឲ្យ​ដឹង​ថា​ ការ​សម្រេច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែលគណៈកម្មាធិការទំនាក់ទំនងកិច្ចការបរទេសនៃសភាតំណាងរាស្ត្រអាមេរិក បានរៀបចំបោះឆ្នោតលើសេចក្តីព្រាងច្បាប់ដែលមានគោលបំណងជួយក្រុងតៃប៉ិដើម្បីទប់ទល់នឹងសម្ពាធការទូតពីទីក្រុងប៉េកាំង។ សមាជិកសភាមកពីគណបក្សកំពុងកាន់អំណាចរបស់កោះតៃវ៉ាន់ និងគណបក្សប្រឆាំងដ៏សំខាន់ Kuomintang បានអនុម័តលើកញ្ចប់ថវិកានេះកាលពីថ្ងៃអង្គារ។ ការទិញនេះ ត្រូវ​បាន​គ្រោងទុក​កាល​ពីខែសីហាបន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ យល់ព្រមលក់យន្ដហោះ ៦៦គ្រឿង ដែលរួមមានអេឡិចត្រូនិកអាកាសចរណ៍, ប្រព័ន្ធរ៉ាដា និងប្រព័ន្ធធ្វើសង្គ្រាមលើអាកាសផង​ដែរ។

ជាមួយគ្នា​ដែរ​ ទង្វើ​នេះ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ខឹង​សម្បារ​យ៉ាង​ខ្លាំង និង​បាន​ធ្វើ​ការ​តវ៉ា​ប្រឆាំង​អាមេរិក​មិនឲ្យ​លក់​អាវុធ​ទៅ​ឲ្យ​តៃវ៉ាន់។ លើស​ពីនេះ ចិន​ក៏​បាន​ធ្វើ​ការ​គម្រាម​ថា​នឹង​ប្រើ​កម្លាំង​ក្នុង​ករណី​ចាំ​បាច់ ដើម្បី​ធ្វើ​ការ​គ្រប់គ្រង​ដែន​កោះ​តៃវ៉ាន់​វិញផង​ដែ៕

ប្រភព៖ Scmp ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទថ្មី