• 2019-11-03 06:59:02
  • ព័ត៌មាន

មកមើល រូបភាពកម្រពីសង្គ្រាមលោកលើកទី២ ទើបចាក់ពណ៌ថ្មី មិនធ្លាប់ឃើញពីមុនមក

  • 2019-11-03 06:59:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ភាព​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ដែល​ថត​ពី​សង្គ្រាម​លោក​លើក​ទី ២​សុទ្ធ​តែ​ជា​រូប​ស-ខ្មៅ ដោយ​សារ​បច្ចេកវិទ្យា​សម័យ​នោះ​មិន​ទាន់​ជឿន​លឿន​នៅ​ឡើយ។ ប៉ុន្តែ​ឥឡូវ​នេះ រូបភាព​ពី​សង្គ្រាម​លោក​លើក​ទី ២ ត្រូវ​បាន​គេ​យក​មក​ចាក់​ពណ៌​ថ្មី​តាម​បច្ចេកវិទ្យា​បច្ចុប្បន្ន ដែល​ធ្វើ​ឲ្យ​រូប​ទាំង​នោះ​មាន​ភាព​រស់​រវើក​ឡើង​វិញ និង​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង។

ខាងក្រោមនេះ គឺជារូបភាពកម្រពីសង្គ្រាមលោកលើកទី២ ទើបចាក់ពណ៌ថ្មី មិនធ្លាប់ឃើញពីមុនមក ៖

១. រូបភាពអ្នកឃ្លាំងមើលយន្ដហោះ ថតពីខែធ្នូ ឆ្នាំ ១៩៤២

២. ទាហានអង់គ្លេស ថតក្នុងខែមិនាឆ្នាំ ១៩៤៤

៣. ពលរដ្ឋហូឡង់ រាំតាមដងផ្លូវអបអរក្រោយរំដោះបានទីក្រុង Eindhoven វិញក្នុងខែកញ្ញាឆ្នាំ ១៩៤៤

៤. យន្ដហោះប្រភេត P-51D Mustang បើកដោយអនុសេនីយ៍ទោ Vernon R. Richards ក្នុង​ឆ្នាំ ១៩៤៤

៥. កិច្ចប្រជុំក្នុងទីក្រុងឡុងដ៏ ខែកុម្ភឆ្នាំ ១៩៤៤

៦. មន្ទីរពេទ្យទាហាន Princess Mary's Royal Air Force ក្នុងទីក្រុង Buckinghamshire ថតខែសីហា ឆ្នាំ ១៩៤៣

៧. រថក្រោះ​ក្នុងប្រទេសទុយនេស៊ី ថតខែឧសភាឆ្នាំ ១៩៤៣

៨. យន្ដហោះទម្លាក់គ្រាប់បែកក្នុងរោងចក្រជិតទីក្រុង Manchester ក្នុងឆ្នាំ ១៩៤៣

៩. អ៊ីតាលី ខែកញ្ញាឆ្នាំ ១៩៤៣

១០. កងទ័ពឆ័ត្រយោងអង់គ្លេសក្នុងខែ មេសាឆ្នាំ ១៩៤៤

អត្ថបទ ៖ រ័ត្ន

មតិយោបល់