• 2019-11-04 06:49:02
  • ព័ត៌មាន

រូងភ្នំថាំហ្លួងថៃ បើកឲ្យភ្ញៀវចូលទស្សនាឡើងវិញ មួយឆ្នាំក្រោយជួយសង្គ្រោះក្មេងៗបានសម្រេច

  • 2019-11-04 06:49:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ថៃ បាន​បើក​ទ្វារ​រូងភ្នំ​ថាំហ្លួង​ដែល​ក្មេង​ៗក្រុម​បាល់ទាត់ ១២​ជាប់​ក្នុង​នោះ​ឡើង​វិញ ក្រោយ​ជួយ​សង្គ្រោះ​ពួកគេ​ចេញ​ដោយ​ជោគជ័យ​កាល​ពី​ឆ្នាំ​មុន។

រូង​ភ្នំ​ថាំហ្លួង បាន​បិទ​ទ្វារ​មិន​ឲ្យ​ភ្ញៀវ​ចូល​ទស្សនា​ត​ទៅ​ទៀត ក្រោយ​ពេល​ដែល​ក្រុម​បាល់​ទាត់​ជ្រូក​ព្រៃ ត្រូវ​បាន​ជួយ​សង្គ្រោះ​ឲ្យ​ចេញ​មក​វិញ​ដោយ​រស់​រាន​មាន​ជីវិត បន្ទាប់​ពី​ជាប់​ក្នុង​នោះ​អស់​រយៈ​ពេល​ជិត ៣​សប្ដាហ៍។ យោង​តាម​អាជ្ញាធរ​ក្នុង​តំបន់ ឲ្យ​ដឹង​ថា​រូង​ភ្នំ​ស្ថិត​នៅ​ក្នុង​ខេត្ត​ឈៀងរ៉ៃ​នេះ ត្រូវ​បាន​បើក​ឡើង​វិញ​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ហើយ​បាន​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​រហូត​ដល់​ជាង ២ ០០០​នាក់​មក​ទស្សនា​ក្នុង​មួយ​ថ្ងៃ​ៗ។ យ៉ាង​ណា​មិញ ការ​បើក​រូង​ភ្នំ​ឡើង​វិញ​នេះ ភ្ញៀវ​ទេសចរ​អាច​ចូល​មើល​ត្រឹម​តែ​ច្រក​ចូល​ និង​ផ្នែក​ទី​មួយ​នៃ​រូង​ភ្នំ​ប៉ុណ្ណោះ។ អាជ្ញាធរ​កំពុង​គិត​គូរ​ពី​ការ​បើក​ឲ្យ​ចូល​ទៅ​ដល់​កន្លែង​ដែល​ក្មេង​ៗ​ជាប់​ក្នុង​រូង​ភ្នំ ក្រោយ​ពេល​ដែល​ធ្វើ​ការ​សិក្សា​ពី​សុវត្ថិភាព​រួច​រាល់។

ជាមួយ​គ្នា​ដែរ ក្រុមមន្រ្តី បានអនុញ្ញាតឱ្យមនុស្សចំនួន ២០ នាក់ក្នុង​ម្ដង​ដើម្បី​ចូលទស្សនារូងភ្នំ ដែលនឹងត្រូវបើកឱ្យភ្ញៀវទេសចរចូលទស្សនាចាប់ពីម៉ោង ៨:៣០នាទីព្រឹក ដល់ ១៦:៣០ នាទី​ល្ងាច នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕

ប្រភព៖ Coconut ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់