• 2019-11-05 02:55:50
  • ព័ត៌មាន

មកស្គាល់ យន្ដហោះចារកម្មលឿនជាងគេបំផុតលើលោក បើទោះជាមានអាយុកាលជាង ៥០ឆ្នាំ

  • 2019-11-05 02:55:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​អំឡុង​ពេល​សង្គ្រាម​ត្រជាក់ យន្ដហោះ​ឈ្លប​យក​ការណ៍​នេះ​​អាច​ហោះ​លឿន​ជាង និង​ខ្ពស់​ជាង​យន្ដហោះ​ណា​ទាំង​អស់​ក្នុង​ពិភពលោក ហើយ​រយៈ​ពេល ៥៥​ឆ្នាំ​ក្រោយ​មក វា​នៅ​តែ​មាន​សមត្ថភាព​ខ្លាំង​គ្មាន​គូ​ប្រៀប​ដដែល។

យន្ដហោះ The Lockheed SR-71 ដែល​ផលិត​ឡើង​ដោយ​សម្ងាត់​ក្នុង​ឆ្នាំ ១៩៥០ អាច​ហោះ​លឿន​ជាង​មីស៊ីល និង​ខ្ពស់​បំផុត​ជិត​ដល់​ចុង​បំផុត​នៃ​អាកាស។ រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ វា​នៅ​តែ​រក្សា​កំណត់​ត្រា​ហោះ​ហើរ​ក្នុង​រយៈ​កម្ពស់​ខ្ពស់​ជាង​គេ​បំផុត និង​លឿន​ជាង​គេ​បំផុត​ក្នុង​ចំណោម​យន្ដហោះ​ដែល​មិន​ប្រើ​ម៉ាស៊ីន​រ៉ុក្កែត។ យន្ដហោះ​នេះ ជា​ផ្នែក​មួយ​នៃ​បណ្ដាញ​យន្ដហោះ​ចារកម្ម​ដែល​បង្កើត​ឡើង​ដើម្បី​ចូល​ទៅ​កាន់​ទឹក​ដី​សត្រូវ​ ដោយ​មិន​ឲ្យ​សត្រូវ​ចាប់​បាន និង​បាញ់​ទម្លាក់​នោះ​ទេ។

គួរ​បញ្ជាក់​ថា យន្ដហោះ​នេះ​អាច​ហោះ​ខ្ពស់​បំផុត​ក្នុង​រយៈ​កម្ពស់​ជាង ២៧ ០០០​ម៉ែត្រ​លើ​អាកាស និង​ល្បឿន​លឿន​បំផុត ៣ ៥២៩​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង៕

អត្ថបទ ៖ រ័ត្ន

មតិយោបល់