• 2019-11-05 03:37:26
  • ព័ត៌មាន

កម្ពស់ទឹកស្ថានីយ​ទន្លេបាសាក់-ចតុមុខបន្ត​ស្រកចុះ​

  • 2019-11-05 03:37:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពស់ទឹក​នៅ​ស្ថានីយជនសាស្រ្ត​ទន្លេបាសាក់ ​ចតុមុខ​បន្តស្រក​ចុះ​បន្តិច​ទៀត​បើ​ធៀប​ទៅ​នឹង​ថ្ងៃទី​១ ខែ​វិច្ឆិកា ដោយ​ស្រក​ចុះ​ពី​៣,៩៣ម៉ែត្រ​ មក​នៅ​​៣,៦៦​ម៉ែត្រ​នៅ​ថ្ងៃនេះ និង​ថ្ងៃស្អែក​បន្ត​ស្រក​ចុះ​បន្តិច​ទៀត​មក​ត្រឹម​៣,​៦០ម៉ែត្រ។ នេះ​បើតាម​ការ​ផ្សាយ​របស់​ក្រ​សួងធនធាន​ទឹក​។​

ព្រឹត្តិ​បត្រ​ព័ត៌មាន​ និង​ព្យាករណ៍កម្ពស់ទឹក​របស់​ក្រ​សួងធនធាន​ទឹ​ក​នៅ​ថ្ងៃ​នេះ​បាន​ផ្សាយ​ថា​កម្ពស់ទឹក​នៅ​ស្ថានីយជលសាស្រ្ត​ទន្លេ​បាសាក់ចតុមុខ​មាន​កម្ពស់​៣,​៦៦ ហើយ​នៅ​ថ្ងៃ​ស្អែក​ព្យាករណ៍ថា​ស្រក​មក​ត្រឹម​៣,៦០ និង​ដល់ថ្ងៃទី​៨ ​ខែ​វិច្ឆិកា បន្ត​ស្រក​ចុះ​ដល់​៣,៤៩​ម៉ែត្រ។

គួរ​បញ្ជាក់ថា​កាលពី​ថ្ងៃទី​១​ ខែ​វិច្ឆិកា កម្ពស់ទឹក​នៅ​ស្ថានីយ​ជលសាស្រ្ត​ទន្លេបាសាក់ ចតុមុខមាន​កម្ពស់​៣,៩៣ម៉ែត្រ៕

អត្ថបទ៖ ទូច សុខា

មតិយោបល់