• 2019-11-07 08:38:51
  • ព័ត៌មាន

បួន​ចំណុច​គួរដឹង​ កុំ​ឲ្យ​បាត់​ក្មេង​ពេល​បុណ្យ​អុំទូក​ពិបាក​រក​

  • 2019-11-07 08:38:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឱកាស​ពិធី​បុណ្យ​អុំទូក​ប្រ​ពៃណីជាតិ​នេះ​ប្រ​ជា​ពល​រដ្ឋ​នឹង​ចូល​រួម និង​ដើរលេង​កម្សាន្ត​ច្រើន​នៅ​ម្ដុំ​មាត់ទន្លេ មុខវាំង និង​កន្លែង​កម្សាន្ត​មួយ​ចំនួន​ផ្សេង​ទៀត។ ក្នុងពិធី​ធំបែបនេះ​រាល់ឆ្នាំ​តែង​មាន​ការ​វង្វេង​គ្នា ឬ​បាត់​ក្មេង​ជាដើម។

ដើម្បី​បង្ការ​កុំ​ឲ្យ​ពេល​ជួប​បញ្ហា​បាត់​ឬវង្វេង​ក្មេង ឬ​កូនៗ​ អ្នក​ចូល​រួម​ពិធី​បុណ្យ ឬ​ដើរ​លេង​ក្នុង​ឱកាស​បុណ្យអុំទូក​ហើយ​ពិបាក​រក​គួរ​ដឹង​ចំណុច​ទាំងបួន​នេះ៖

១. ថតរូប​កូន​របស់​លោក​អ្នក​មុន​ចេញ​ទៅ​ចូល​រួម​ពិធី​បុណ្យ​អុំទូក៖ ត្រង់​ចំណុច​នេះ​មានន័យថា​លោក​អ្នកបាន​កត់ចំណាំ​អត្ត​សញ្ញាណ​កូន​របស់​លោក​អ្នក​ជាមុន និង​អាច​ផ្ដល់​ដំណឹង​ទៅ​អ្នក​ដទៃ​ពី​អត្តសញ្ញាណ​កូន​របស់​អ្នក​ដូច​ជា​ដឹងថា​កូន​ពាក់​អាវ​ពណ៌​អ្វី ខោជើងវែង ឬជើង​ខ្លី សក់ពណ៌​អ្វី មុខ​មាត់​​យ៉ាង​ម៉េច​ជាដើម​នៅ​ពេល​បាត់ ឬវង្វេងគ្នា​ដើម្បី​ងាយ​ស្រួល​រក​។

២. និយាយ​ប្រាប់​កូន​ពី​កន្លែង​ដែល​ត្រូវ​ទៅពេល​វង្វេង​គ្នា៖ ក្នុង​ករណី​កូន​របស់​លោក​អ្នក​មានវ័យធំ​ល្មម​អាច​និយាយ​​យល់​គ្នា​បាន​ច្បាស់​ នោះ​អ្នក​គួ​ប្រាប់​កូន​ជាមុន​ថា​តើ​គួរ​ទៅ​កាន់​កន្លែង​ណា​ពេល​មាន​ករណី​វង្វេង​គ្នា​តើ​ត​ឡើងឬ​ត្រូវ​ដ្វែង​រក​អ្នក​ដើម្បីជួយ ដូចជា​រក​សមត្ថកិច្ច ឬអាជ្ញាធរជាដើម​។

​​៣. ដាក់​លេខ​ទំនាក់ទំនងជាប់​នឹង​កូន​របស់​អ្នក៖ បើ​កូន​អ្នក​ជាមនុស្ស​វ័យ​ធំ​ល្មម​អាច​ចាំ​ឈ្មោះ​ឪ​ពុក​ម្ដាយ​ ឬលេខ​ទូរសព្ទ​របស់​អ្នក​បាន​នោះ​មិន​សូវ​ជា​បញ្ហា​ទេពេល​វង្វេង​គ្នា ព្រោះ​ថា​កូន​អ្នក​បាន​ដឹង​ថា​ត្រូវ​ទៅ​រក​អ្នកណា​ដើម្បី​ស្វែង​រក​អ្នក​វិញ។ ប៉ុន្តែ​បើ​កូន​របស់អ្នក​មិន​ទាន់​អាច​ធ្វើ​រឿង​ទាំងនេះ​បាន​ រឿង​ងាយ​បំផុត​គឺ​ដាក់លេខ​ទូរសព្ទ ឬនាមប័​ណ្ណ​​របស់​អ្នក​នៅ​ក្នុង​ហោប៉ាវ​អាវ ឬខោ​របស់​កូន​អ្នក ដើម្បី​ពេល​វង្វេង​គ្នា អ្នក​ដែល​ជួយ​សង្គ្រោះអាច​ទាក់ទង​អ្នក​បាន។

៤. ប្រាប់កូន​អ្នក​ពី​ប្រ​ភេទ​មនុស្សដែល​អាច​ទុក​ចិត្ត​បានពេល​វង្វេង៖ ត្រង់នេះមាន​ន័យថា​ជួល​កាល​​មនុស្ស​យើង​មិនមែន​សុទ្ធតែ​ល្អទាំងអស់​នោះទេ អាច​ថា​បើ​ជាក្មេង​ស្រីអាច​ត្រូវ​ជន​ចម្លែក​លួង​លោម​​ដើម្បីប្រ​ព្រឹត្ត​រឿង​អាក្រក់​ណាមួយ​បើ​សិនជា​ក្មេង​ប្រាប់​ថា​ខ្លួន​វង្វេងបាត់​ឪពុក​ម្ដាយ និង​ត្រូវ​ការ​ជំនួយ​។​ ដើម្បីសុវត្ថិ​ភាព​អ្នកត្រូវ​បង្ហាត់ ឬណែនាំ​កូន​អ្នក​ឲ្យ​ចំណាំ​អ្នក​ពាក់​ឯកសណ្ឋាន​ជា​ប៉ូលិស ជា​មន្ត្រី​សុខាភិបាល ឬ​ក្រុម​សង្គ្រោះ​ជាដើម។

សង្ឃឹម​ថា​បួន​ចំណុចនេះ​អាច​នឹង​ជួយ​អ្នក​បាន​ក្នុង​ចំណែកណាមួយ​ ប្រសិន​បើ​អ្នក​ជួប​ករណី​វង្វេងគ្នា​ជាមួយ​កូន ឬក្មេង​តូចៗ​​មក​ជាមួយ​អ្នក៕

ប្រែសម្រួលចេញពី​ Helpful Tips for Keeping Kids Safe in Crowded Places

អត្ថបទ៖ ទូច សុខា

មតិយោបល់