• 2019-11-06 03:36:32
  • ព័ត៌មាន

ស្អែក និង​ខាន​ស្អែក​តំបន់ទាំងនេះ​នឹង​ត្រូវ​ផ្អាក​ចរន្តអគ្គិសនី​

  • 2019-11-06 03:36:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គិសនី​កម្ពុជា​ឲ្យ​ដឹងថា​ខ្លួន​នឹង​ផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរ ដំឡើង​បរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ និងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែង​ផ្សេងៗគ្នា។

ក្នុង​សេចក្ដីជូនដំណឹង​មួយ​ចុះ​ផ្សាយ​នៅ​ថ្ងៃទី៥​ ខែ​វិច្ឆិកា ឆ្នាំ២០១៩​ អគ្គិសនី​កម្ពុជា​ឲ្យ​ដឹងថា​ការ​ផ្អាក​ការ​ផ្គត់​ផ្គង់អគ្គិសនី​នេះ​នឹង​ត្រូវ​ធ្វើឡើង​នៅ​តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល​​។ ការ​ផ្អាក​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ផ្សេង​គ្នា តែ​ពី​ម៉ោង​៩ព្រឹក ដល់​ម៉ោង​៥ល្ងាច​ដូច​គ្នា៕​

អត្ថបទ៖ ទូច សុខា

មតិយោបល់