• 2019-11-07 02:38:30
  • ព័ត៌មាន

ស្ទឹងសៀមរាបចាប់ផ្ដើមយុទ្ធនាការសម្អាតស្ទឹងដោយជិះទូក

  • 2019-11-07 02:38:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមអ្នកស្ម័គ្រចិត្តប្រមាណជា ១០០នាក់បានចាប់ផ្ដើមជិះទូកសម្អាតស្ទឹងសៀមរាម ស្ថិតនៅក្នុងខេត្តសៀមរាប។

លោកម៉ៃ សាមេត ចៅសង្កាត់សៀមរាប ធ្លាប់បានប្រាប់ Sabay កាលពីពេលថ្មីៗនេះថា «យើងដល់ពេលសង្គ្រោះសំរាមចេញពីស្ទឹងសៀមរាបហើយព្រោះសំរាមកាន់តែច្រើនឡើងៗនៅទីនេះ»

រូបភាព​យកពី លោក ស៊ា សុផល ជាប្រធានអង្គការមូលនិធិទំពាំងស្នងប្ញស្សី ជាសហគ្រិនសង្គម ជាសកម្មជនអប់រំ និងបរិស្ថានប្លាស្ទិកទន្លេសាប

នៅអំឡុងពេលនេះ អាជ្ញាធរពាក់ព័ន្ធទាំងអស់កំពុងដុតដៃដុតជើង លើការងារនេះ ដើម្បីចុះអប់រំផ្សព្វផ្សាយអំពីបញ្ហាទុកដាក់សំរាម និងក្រុមហ៊ុនសំរាមឲ្យប្រមូលឲ្យបានទៀងទាត់។ វិធានការអប់រំនឹងធ្វើរហូតដល់ដំណាច់ឆ្នាំនេះ នឹងចាប់ផ្ដើមវិធានការផាកពិន័យ។ លោក ម៉ៃ សាម៉េត មានប្រសាសន៍។

វីដេអូនេះបង្ហោះដោយ​ លោក ស៊ា សុផល​ ដោយប្រាប់ថា យុទ្ធនាការ​សំអាត​ស្ទឹងសៀមរាប​ចាប់​ផ្ដើម​ហើយ

គួរបញ្ជាក់ដែរថា កម្មវិធីសំអាតស្ទឹងសៀមរាបរបស់សង្កាត់សៀមរាប បានធ្វើយុទ្ធនាការសម្អាតស្ទឹងសៀមរាប ចំនួន៣ដង គឺ៖

  • លើកទី១ ថ្ងៃទី២៦ តុលា ឆ្នាំ២០១៩ មានអ្នកចូលរួមចំនួន១១៥៦នាក់ សំអាតសំរាមតាមដងស្ទឹងសៀមរាបត្រើយខាងលិចតាមបណ្តោយផ្លូវចាប់ពីក្រវាត់ក្រុងចុះបន្តរហូតដល់ជើងភ្នំក្រោម។

  • លើកទី២ ថ្ងៃទី០៣ វិច្ឆិកា ២០១៩ នាវេលាម៉ោង៨ព្រឹក ដែលមានសមាសភាពចូលរួមប្រហែល ១ ០០០នាក់ទៀត ដោយសំអាតសំរាមនៅត្រើយខាងកើតស្ទឹងម្តង។

  • លើកទី៣ ថ្ងៃទី៧វិច្ឆិកា ឆ្នាំ២០១៩នេះ គឺស្រង់យកសំរាមប្លាស្ទិកដែលអណ្តែតក្នុងទឹកស្ទឹងសៀមរាបដោយប្រើទូក១៥គ្រឿង និងអ្នកស្ម័គ្រចិត្តចុះទឹកប្រមាណ ១០០នាក់ផងដែរ។

សង្កាត់សៀមរាបនេះ គឺមានផលប៉ះពាល់បរិស្ថានធ្ងន់ធ្ងរជាងគេ ដោយមានសំរាមច្រើនហូរហៀរតាមដងស្ទឹង និងក្នុងទឹកស្ទឹង ដូច្នេះហើយទើបយើងត្រូវធ្វើការយុទ្ធនាការសំអាតរហូតដល់ទៅបីដង!

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់