• 2019-11-07 03:07:30
  • ព័ត៌មាន

គួរឲ្យស្ដាយ! ជប៉ុនបង្ខំបោះចោលរថភ្លើងល្បឿនលឿន ១០គ្រឿងចោល ព្រោះមូលហេតុ១

  • 2019-11-07 03:07:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថភ្លើងល្បឿនលឿន​របស់​ជប៉ុន​ចំនួន ១០គ្រឿង​ដែល​ត្រូវ​បាន​លិច​ទឹក​ដោយ​សារ​ខ្យល់​ព្យុះ Hagibis វាយ​ប្រហារ​នោះ នឹង​ត្រូវ​គេ​បោះ​ចោល​លែង​ប្រើប្រាស់​ទៀត​ហើយ។

យោង​តាម​សារព័ត៌មាន​ជប៉ុន​ឲ្យ​ដឹង​ថា បើ​ទោះ​បី​ជា​រថភ្លើង​ខ្លះ​នៅ​ប្រើប្រាស់​បាន​ក្ដី ប៉ុន្តែ​ទំហំ​ខូច​ខាត​សរុប​ស្ថិត​ចន្លោះ​ពី ១១០-១៣៥​លាន​ដុល្លារ។ ខ្សែ​រថភ្លើង Hokuriku-Shinkansen នេះ​ត្រូវ​បាន​គេ​ចត​នៅ​ក្នុង​ស្ថានីយ​នៃ​ទីក្រុង Nagano។ រថភ្លើង​នីមួយ​ៗ មាន​១២​ទូ​ដែល​រត់​តភ្ជាប់​ខ្សែ​ពី​ទីក្រុង​តូក្យូ និង Kanazawa នៅ​ឆ្នេរ​ភាគ​ខាង​លិច។ យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​របស់​ប្រធាន​ក្រុមហ៊ុន​លោក Yuji Fukasawa ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា ទឹក​ជំនន់​បាន​ធ្វើ​ឲ្យ​ខូច​ខាត​ផ្នែក​ជា​ច្រើន​នៃ​រថភ្លើង​រួម​ទាំង​ម៉ាស៊ីន និង​ប្រព័ន្ធ​ហ្វ្រាំង​ផង​ដែរ។ ដូច្នេះ​ដើម្បី​ឲ្យ​មាន​ស្ថេរភាព និង​សុវត្ថិភាព​សមស្រប រថភ្លើង​ទាំង​នោះ​នឹង​ត្រូវ​បោះ​បង់​ចោល ហើយ​នាំ​ចូល​រថភ្លើង​ថ្មី​ជំនួស​វិញ។

គួរ​ឲ្យ​ដឹង​ថា ​ខ្យល់​ព្យុះ​ Hagibis បាន​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ទី ១២-១៣​តុលា ជាមួយ​ល្បឿន​ខ្យល់​ជាង ២២៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​សម្លាប់​មនុស្ស ៩០​នាក់​ខណៈ​ដែល​រាប់​ពាន់​នាក់​ទៀត​ជម្លៀស​ខ្លួន​ដោយ​សារ​ទឹក​ជំនន់៕

ប្រភព៖ BBC ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់