• 2019-11-07 06:51:21
  • ព័ត៌មាន

និស្សិតហុងកុងរាប់ពាន់នាក់ នាំគ្នាដើរតវ៉ាតាមដងផ្លូវក្រោយពិធីចែកសញ្ញាប័ត្រ

  • 2019-11-07 06:51:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និស្សិត​ហុងកុង​ប្រមាណ​ជា ១ ០០០​នាក់ បាន​នាំ​គ្នា​ពាក់​ម៉ាស​ខ្មៅ​ទៅ​ចូលរួម​ពិធី​ទទួល​សញ្ញាប័ត្រ​នៅ​សកលវិទ្យាល័យ​ចិន​នៃ​ហុងកុង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

យោង​តាម​សារព័ត៌មាន​ក្នុង​តំបន់​ឲ្យ​ដឹង​ថា និស្សិត​នាំ​គ្នា​ពាក់​ម៉ាស​ខ្មៅ​បើ​ទោះ​បី​ជា​រដ្ឋាភិបាល​ចេញ​ច្បាប់​ហាម​ប្រាម​មិន​ឲ្យ​ពាក់​កាល​ពី​ខែ​មុន​ក្ដី ក្រោយ​ពេល​ដែល​បាតុកម្ម​តវ៉ា​ដ៏​ចម្រូងចម្រាស​អស់​រយៈ​ពេល​ជាង ៥​ខែ​ដែល​ឈាន​ការ​ប្រើប្រាស់​ហិង្សា​ប៉ះ​ទង្គិច​គ្នា​រវាង​ហ្វូង​បាតុករ និង​ប៉ូលិស។ ស្ថិត​ក្នុង​សំលៀកបំពាក់​ទទួល​សញ្ញា​ប័ត្រ​ផ្លូវ​ការ និស្សិត​រាប់​ពាន់​នាក់​បាន​ដើរ​តាម​ដង​ផ្លូវ​ពី​ស្ថានីយ​រថភ្លើង​ក្រោម​ដី ទៅ​កាន់​កន្លែង​ធ្វើ​ពិធី។ និស្សិត​ខ្លះ ត្រូវ​បាន​គេ​ឃើញ​កាន់​ផ្លាក​ដែល​មាន​សរសេរ​ពាក្យ​ថា "ដោះ​លែង​ហុងកុង នាំ​គ្នា​បដិវត្តឥឡូវនេះ”។

ការតវ៉ា ត្រូវ​បាន​ធ្វើ​ឡើង​ប្រឆាំង​នឹង​ច្បាប់​បត្យាប័ន​ដែលត្រូវបានលុបចោលដែលនឹងអនុញ្ញាតឱ្យ​បញ្ជូន​ជនល្មើស​ទៅ​កាន់​ដីគោកសម្រាប់ការកាត់ក្តី ប៉ុន្តែបានវិវត្តទៅជាការអំពាវនាវឱ្យមានលទ្ធិប្រជាធិបតេយ្យជាង​មុន​នៅ​ហុងកុង និងការស៊ើបអង្កេតឯករាជ្យលើបណ្តឹងនៃការ​ប្រើកម្លាំងហួសហេតុរបស់ប៉ូលីស​មក​លើ​បាតុករ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម