- 2019-11-14 03:21:01
- ព័ត៌មាន
ព្រលានឈៀងម៉ៃ លុបជើងហោះហើរជាង ១០០ ក្នុងថ្ងៃបុណ្យលយប្រទីប និងបង្ហោះគោម
- 2019-11-14 03:21:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រលានឈៀងម៉ៃ លុបជើងហោះហើរជាង ១០០ ក្នុងថ្ងៃបុណ្យលយប្រទីប និងបង្ហោះគោម
ចន្លោះមិនឃើញ
ព្រលានយន្តហោះអន្តរជាតិឈៀងម៉ៃ បានប្រកាសថា ជើងហោះហើរក្នុងស្រុក និងអន្តរជាតិ សរុប ១៥១ជើង ត្រូវបានលុបចោល ឬប្ដូរម៉ោងហោះហើរ ដោយសារព្រួយបារម្ភពីបញ្ហាសុវត្ថិភាព អំឡុងពិធីបុណ្យលយប្រទីប និងបង្ហោគោម (Loy Krathong and Yi Peng festival) ដែលបានចាប់ផ្ដើមកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Bangkok Post។
អនុប្រធានអាកាសដ្ឋានខាងលើបានឲ្យដឹងថា ជើងហោះហើរក្នុងស្រុកចំនួន ៦៦ និងអន្តរជាតិ ចំនួន ៣០ ត្រូវបានលុបចោល ខណៈជើងហោះហើរក្នុងស្រុកចំនួន ៤៤ និងអន្តរជាតិចំនួន ១៤ផ្សេងទៀត ត្រូវប្ដូរម៉ោងហោះហើរ។
លើសពីនេះទៀត ព្រលានឈៀងម៉ៃ ក៏បានពង្រឹងសន្តិសុខខ្លាំងជាងថ្ងៃធម្មតាផងដែរ ស្របពេលដែលពលរដ្ឋដែលរស់នៅជុំវិញព្រលាន ត្រូវបានហាមឃាត់ មិនឲ្យបង្ហោះគោមនោះទេ។ សូមបញ្ជាក់ថា ពិធីលយប្រទីប (ឬលយកន្ទោង) និងបង្ហោះគោមនៅខេត្តឈៀងម៉ៃ ប្រទេសថៃ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៩ ដល់ទី១២ ខែវិច្ឆិកា៕