• 2019-11-15 03:43:13
  • ព័ត៌មាន

មក​ដឹង​ពី​កម្រិត​ជំនាញ​ប្រើ​ប្រាស់ភាសាអង់​គ្លេស​របស់​ប្រ​ទេស​សមាជិកអាស៊ាន​

  • 2019-11-15 03:43:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​សិង្ហបុរី​ ប្រទេស​ហ្វីលីពីន និង​ម៉ាឡេស៊ី ជា​ប្រ​ទេស​នៅ​ក្នុង​តំបន់​អាស៊ាន​ដែលជាប់ឈ្មោះ​ថាមានជំនាញ​ប្រើ​ប្រាស់​ភាសាអង់គ្លេស​ខ្ពស់​ និង​ខ្ពស់បំផុត។

(លំដាប់​លេខ និង​ពិន្ទុScreenshot ពី​របាយការណ៍)​

ស្ថាប័ន​ធ្វើ​ការ​លើ​វិស័យ​អប់​រំ​មួយ​ឈ្មោះ​ថា​ Education First បាន​ធ្វើ​ចំណាត់​ថ្នាក់​ប្រ​ទេស​ចំនួន​១០០​លើ​ពិភព​លោក​លើជំនាញ​ប្រើប្រាស់​ភាសាអង់គ្លេស​ក្នុង​ឆ្នាំ​២០១៩​​។

ពិន្ទុ​ដែល​ស្ថាប័ន​នេះ​ដាក់​ខ្ពស់​បំផុត​គឺ​១០០ពិន្ទុ។ ចំពោះ​បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ាន​គឺ​សិង្ហបុរី​ស្ថិត​នៅ​លំដាប់​លេខ​ប្រាំ​ក្នុង​ចំណោម​ប្រ​ទេស​ទាំង​១០០​ដែល​ស្ថាប័ន​នេះបាន​សិក្សា ដោយ​បាន​ពីន្ទុ​៦៦,៨២ តាមពីក្រោយ​ដោយ​ប្រទេស​ហ្វីលីពីន​នៅ​លំដាប់​លេខ២០ បានពិន្ទុ​៦០,២៤ និង​បន្ទាប់​​មកទៀត​គឺ​ម៉ាឡេស៊ី នៅ​លំដាប់​លេខ​២៦ បានពីន្ទុ៥៨,២៥។​

សម្រាប់​ប្រទេស​វៀតណាម​វិញ​ស្ថិត​នៅ​លំដាប់​លេខ​៥២ បាន​ពិន្ទុ​៥១,៥៧ ខណៈ​ប្រ​ទេសឥណ្ឌូនេស៊ី​នៅ​លំដាប់លេខ​៦១ បាន​ពិន្ទុ​៥០,០៦ ឯប្រទេស​ថៃវិញ​នៅ​លំដាប់​លេខ​៧៤ បាន​ពិន្ទុ​៤៧,៦១ ហើយ​មីយ៉ាន់​ម៉ា​នៅ​លំដាប់លេខ​៨៦ បាន​ពិន្ទុ​៤៦ និង​កម្ពុជា​នៅ​លំដាប់​លេខ៩៤ បានពិន្ទុ​៤៣,៧៨។ ទោះ​យ៉ាងណា​ក្នុង​របាយការណ៍នេះ​មិន​បាន​បញ្ជាក់​ពី​កម្រិត​ជំនាញ​ភាសាអង់គ្លេស​របស់​ប្រ​ទេស​ឡាវ និង​ប្រុយណេ​នោះទេ​៕​

អត្ថបទ៖ ទូច សុខា

មតិយោបល់
អត្ថបទពេញនិយម