• 2019-11-15 04:23:20
  • សេដ្ឋកិច្ច

ផ្សារទំនើបដ៏​ធំថ្មីមួយ បង្ហាញ "យុទ្ធសាស្ត្រ ៧" ដើម្បី​នាំមុខមាត់ថ្មីដល់​ខេត្ត​ព្រះសីហនុ

  • 2019-11-15 04:23:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លំហូរនៃវិនិយោគិន​ចិន បានផ្លាស់ប្តូរទិដ្ឋភាពជាច្រើននៅខេត្ត​ព្រសីហនុ ក្នុងរយៈពេល​ ៥ឆ្នាំចុងក្រោយនេះ ជា​ពិសេសគឺ​គម្រោងធំៗ​ ដូច​ជា​ផ្សារទំនើប ព្រីនស៍ហ័នយូ ជាដើម​នោះ បានទាក់ទាញការចាប់អារម្មណ៍​យ៉ាង​ខ្លាំង ពី​សំណាក់​មហាជនទាំងជាតិ និងអន្តរជាតិ តាំងពីទើបចាប់ផ្តើមសាងសង់មក​ម្ល៉េះ។ បច្ចុប្បន្ន​ គម្រោងដ៏ធំមួយនេះ បានបញ្ចប់ នឹងឈានដល់ថ្ងៃសម្ពោធបើកជាផ្លូវការហើយ នាចុងឆ្នាំ ២០១៩ ឆាប់ៗ ខាងមុខនេះ។

ឆ្លើយតបនឹងសំនួរអ្នកសារព័ត៌មាន ក្នុងកម្មវិធីជប់លៀងស្តីពីសមិទ្ធផលជួលសម្រេចបាន នៃគម្រោង ផ្សារទំនើប ព្រីនស៍ ហ័នយូ កាលពីថ្ងៃទី២៦ ខែ​តុលា ឆ្នាំ​២០១៩ កន្លងទៅនេះ លោកស្រី Tracy Wen ដែលជាប្រធានគ្រប់គ្រងផ្នែកអាជីវកម្មនៃ Prince Huan Yu Mall បានសង្កត់ធ្ងន់លើ «យុទ្ធសាស្ត្រ ៧» ដើម្បី​ទាក់ទាញអតិថិជន និងធានាទំនុកចិត្តដៃគូសហការអាជីវកម្ម ឲ្យជឿជាក់ និងពេញចិត្តលើផ្សារទំនើបថ្មីមួយនេះ។

លោកស្រី Tracy Wen ដែលជាប្រធានគ្រប់គ្រងផ្នែកអាជីវកម្មនៃ Prince Huan Yu Mall

ផ្សារទំនើបព្រីនហ័នយូ គឺជាមជ្ឈមណ្ឌលកម្សាន្តចម្រុះដំបូងគេ ក្នុងតំបន់ក្រុងព្រះសីហនុ ដែលប្រមូលផ្តុំសេវាកម្មច្រកចេញចូលតែមួយ នៃចរន្តពាណិជ្ចកម្មសកម្ម ដែលរួមបញ្ចូលរាល់សកម្មភាពអាជីវកម្មយ៉ាងសម្បូរបែប។ ប្រតិបត្តការនៃផ្សារទំនើបជោគជ័យត្រូវអនុវត្តតាមគោលការណ៍ធំបី គឺ ទំហំទីផ្សារ ទំហំអតិថិជន និង ទំហំការលក់ (Sound Volume, Customer Volume, Sales Volume)។

ដើម្បីសម្រេចបានគោលដៅនេះ "យុទ្ធសាស្ត្រទាំង ៧" ត្រូវការជាចាំបាច់។ ប្រធានគ្រប់គ្រងផ្នែកអាជីវកម្មនៃ Prince Huan Yu Mall បាន​បង្ហាញ​យុទ្ធសាស្ត្រទាំង ៧ នោះ ដូចខាងក្រោម៖

១. ការផ្សព្វផ្សាយខ្លាំង (Visible/Exposure rate)

Prince Huan Yu Mall មានយុទ្ធសាស្ត្រយូរអង្វែងដើម្បីជំរុញឲ្យសាធារណជនអាចឃើញ និងទទួលព័ត៌មានពីផ្សារទំនើបថ្មីនេះបានច្រើនបំផុត តាមរយៈការផ្សព្វផ្សាយគ្រប់ច្រកល្ហក ដូចជា តាមរយៈការចូលរួមព្រឹត្តិការណ៍ទេសចរណ៍ផ្សេងៗ បណ្តាញសង្គម មជ្ឈមណ្ឌលពាណិជ្ជកម្មផ្សេងៗ។ សម្រាប់ការផ្សព្វផ្សាយនៅនឹងកន្លែង រួមមាន ផ្ទាំងផ្សាយពាណិជ្ជកម្មធំៗ ដល់ទៅ ១១កន្លែង តាមសណ្ឋាគារលំដាប់ ២០កន្លែង និងអេក្រង់ LED ទំហំ ១៥០ ម៉ែត្រ ២ និង Tuk Tuk ចំនួន ១០០០គ្រឿង។

២. រក្សាបានលំហូរភ្ញៀវ / លំហូរអតិថិជន (Visiting/Customer flow)

ចាប់ពីឆ្នាំ ២០២០ទៅ ផ្សារទំនើប ព្រីនស៍ ហ័នយូ នឹងចូលរួមអបអររាល់ឱកាសពិសេសៗរបស់មហាជន តាមរយៈការរៀបចំកម្មវិធីកម្សាន្តដ៏សម្បូរបែប សរុបដល់ទៅ ៤៨ថ្ងៃ ពេញមួយឆ្នាំ រួមបញ្ចូលទាំងពិធីបុណ្យប្រពៃណីបែបខ្មែរ ចិន បច្ចិមប្រទេស កម្មវិធីពិសេសៗតាមប្រ៊ែន​នីមួយៗ និងការប្រារព្ធពិធីធំៗ របស់ Prince Huan Yu។

៣. ទទួលបានបទពិសោធន៍ល្អ / រីករាយ (Saving great fun/Time of stay)

«ខ្លឹមនៃអាជីវកម្ម គឺការផ្តល់ជូននូវមាតិកាល្អ ដែលទាក់ទាញ និងបំពេញតម្រូវការអតិថិជនឲ្យជាប់ចិត្ត និងសុខចិត្តចំណាយពេលវេលាមានតម្លៃរបស់ពួកគេនៅជាមួយយើង»។ នេះជាការលើកឡើងរបស់លោកស្រី Tracy Wen។ លោកស្រីបានបញ្ជាក់លម្អិតថា សម្រាប់ ព្រីនស៍ ហ័នយូ គឺបានរៀបចំត្រៀមទុកជាស្រេចយ៉ាងល្អនូវការកម្សាន្តដ៏សម្បូរបែប ដូចជា ខារ៉ាអូខេ បីភាសា ខ្មែរ ចិន និងអង់គ្លេស រោងកុនទំនើបធំទូលាយ ហើយនឹងបន្តតាមដាន និងបំពេញគ្រប់តម្រូវការរបស់អតិថិជន។

៤. រីករាយជាមួយការដើរមើល និងទិញទំនិញទាន់សម័យ (Enjoyable shopping/Viscosity of consumption)

ដើម្បីធានាបានថាអតិថិជននឹងទទួលបានបទពិសោធណ៍ល្អៗ រីករាយជាមួយការដើរទិញទំនិញ នៅផ្សារទំនើបព្រីនស៍ហ័នយូ នឹងផ្តល់ជូននូវជម្រើសទំនិញយ៉ាងសម្បូរបែបជាច្រើនមុខ ច្រើនប្រភេទ ក្នុងបរិយាកាសដ៏មនោរម្យ ជាមួយគុណភាពសេវាកម្មប្រកបដោយការយកចិត្តទុកដាក់បំផុត។

៥. តម្លៃសមរម្យ (Affordable/Purchase ratio)

ផ្សារទំនើបព្រីនស៍ ហ័ន យូ បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ កម្រិតនៃការប្រើប្រាស់ តាំងពីដំណាក់កាលជួលដំបូងដោយផ្តោតលើការណែនាំម៉ូដ និងម៉ាកប្រណីតដែលមានតំលៃសមរម្យ ដោយព្យាយារក្សាចន្លោះសម្រាប់ការប្រើប្រាស់ទូទៅ និងកំណត់យ៉ាងច្បាស់ពីគោលការណ៍ប្រូម៉ូសិន សម្រាប់រយៈពេលផ្សេងៗគ្នា ដើម្បីផ្តល់អត្ថប្រយោជន៍បានច្រើនបំផុតដល់អតិថិជន។

៦. វិលត្រលប់មកផ្តល់ទៀត (Revisiting/Re-purchase rate)

ផ្សារទំនើបព្រីនស៍ ហ័ន យូ បានដាក់ចេញនូវគោលការណ៍គំរូល្អ ចំនួន ៥ ដែលត្រូវអនុវត្ត គឺ ម៉ាកល្អ + ផលិតផលល្អ + តម្លៃល្អបរិស្ថានល្អ + សេវាកម្មល្អ។ ម៉ាកល្អ សំដៅលើទំនិញប្រេនល្បីៗមួយចំនួនដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជា។ ផលិតផល​ល្អ មានន័យថាជាផលិតផលមានគុណភាពខ្ពស់ ដែលត្រូវបានជ្រើសរើសសម្រិតសម្រាំង ទាន់សម័យទាំងក្នុងស្រុក និងលើទីផ្សារជាអន្តរជាតិ។ តម្លៃល្អ មានន័យថា ជាយន្តការកំណត់តម្លៃមូលដ្ឋានដែលគ្រប់គ្រងតាមសមាមាត្រនៃផលិតផលប្រណីត។ បរិយាកាសល្អ និងសេវាកម្ម គឺជាមូលដ្ឋានគ្រឹះនៃផ្សារទំនើបដែលត្រូវតែមាន។

៧.ក្រៅពីនេះចំណុចខ្លាំង និងលេចធ្លោបំផុតរបស់ Prince Huan Yu Mall គឺទីតាំងមាសក្បែរឆ្នេរសមុទ្រតែម្តង ដែលអំណោយផលសម្រាប់គ្រប់អាជីវកម្មទាំងអស់។ ទីតាំងផ្សារទំនើបដ៏ធំនេះ គឺស្ថិតនៅចំកណ្ដាលទីក្រុង ដែលមានចម្ងាយ ប្រមាណ ១០០ម៉ែត្រពីសណ្ឋាគារសុខា ៨០០ម៉ែត្រ ចុះពីរង្វង់មូលតោពីរ និង ៣ គីឡូពីរង្វង់ត្រីផ្សោតដែលជាតំបន់មូលដ្ឋានរដ្ឋបាលខេត្ត។ មានទីតាំងល្អ គឺគុណសម្បតិ្តខ្លាំងមួយ កំណត់ពីភាពជោគជ័យពាក់កណ្តាលរួចជាស្រេច៕

ហាងក្រោយបានចូលផ្សារទំនើបព្រីនស៍ហ័នយូ៖

មតិយោបល់