• 2019-11-20 02:36:46
  • ព័ត៌មាន

ស្ថានីយ​ជលសាស្រ្ត​បីកន្លែង​មាន​ទឹក​ទាបជាង​បីម៉ែត្រ ថ្ងៃស្អែកនឹងមាន​មួយ​កន្លែងទៀត​

  • 2019-11-20 02:36:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួង​ធន​ធាន​ទឹក​ឲ្យ​ដឹង​ថា​ស្ថានីយជលសាស្រ្ត​ចំនួន​បី​កន្លែង​មាន​កម្ពស់ទឹក​ទាប​ជាង​បីម៉ែត្រ​នៅ​ថ្ងៃនេះ ហើយ​នៅ​ថ្ងៃ​ស្អែក​នឹងមាន​ស្ថានីយ​ជល​សាស្រ្តមួយ​ទៀត​ធ្លាក់​នៅ​ក្រោម​បី​ម៉ែត្រ​នេះ​ដែរ។

ព្រឹត្តិបត្រ​ព័ត៌មាន និង​ព្យាករណ៍​កម្ពស់​ទឹក​ចេញ​ផ្សាយ​នៅ​ថ្ងៃនេះ ក្រ​សួង​ធន​ធាន​ទឹក​ឲ្យ​ដឹងថា​កម្ពស់​ទឹក​នៅ​ស្ថានីយ​ជលសាស្រ្ត​ទន្លេមេគង្គ-ស្ទឹង​ត្រែង​មាន​កម្ពស់​២,៩០​ម៉ែត្រ ហើយ​ស្អែក​នឹង​ចុះ​មក​ត្រឹម​២,៨៣​ម៉ែត្រ។

ចំណែក​​ស្ថានីយ​ជលសាស្រ្ត​​ទន្លេមេគង្គ-អ្នកលឿង​វិញ​នៅថ្ងៃនេះមាន​កម្ពស់​ទឹក​២,៥២​ម៉ែត្រ ហើយ​​ថ្ងៃ​ស្អែក​នឹង​មាន​២,៤៨​ម៉ែត្រ និង​ចំណែកស្ថានីយ​ទន្លេ​បាសាក់​-កោះខែល វិញ​មានកម្ពស់​២,៩៦​ម៉ែត្រ និង​ថ្ងៃ​ស្អែក​ចុះ​មក​ត្រឹម​២,៨៧​ម៉ែត្រ​។ឮ

ចំពោះ​ស្ថានីយ​ទន្លេសាប-ព្រែក​ក្តាម​វិញ​នៅ​ថ្ងៃនេះ​មាន​កម្ពស់​៣,០១​ម៉ែត្រ តែ​ថ្ងៃស្អែក​នឹង​ចុះ​មក​ត្រឹម​២,៩៤​ម៉ែត្រ៕

អត្ថបទ៖ ទូច សុខា

មតិយោបល់