• 2019-11-27 06:24:25
  • ព័ត៌មាន

ទីបំផុត! ដឹងមូលហេតុ សត្វរមាសកោះស៊ូមាត្រាចុងក្រោយងាប់ផុតពូជ គួរឲ្យសោកស្ដាយបំផុត

  • 2019-11-27 06:24:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​រមាស​ចុង​ក្រោយ​បំផុត​នៃ​កោះ​ស៊ូមាត្រា​ប្រទេស​ឥណ្ឌូនេស៊ី បាន​ងាប់​ហើយ​កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន ដែល​បណ្ដាល​ឲ្យ​ពូជ​រមាស​ប្រភេទ​នេះ​ដាច់​ពូជ​ពី​ភព​ផែនដី។

យោង​តាម​មន្ត្រី​អភិរក្ស​សត្វ​ព្រៃ​ឥណ្ឌូនេស៊ី​ឲ្យ​ដឹង​ថា សត្វ​រមាស​ញី​ដែល​មាន​អាយុ ២៥ឆ្នាំ​នេះ មាន​ឈ្មោះ​ថា Iman ដែល​បាន​ងាប់​នៅ​លើ​កោះ Borneo ភាគ​កណ្ដាល។ មូលហេតុដែលបណ្ដាលឲ្យស្លាប់ គឺ​ដោយ​សារ​ជំងឺ​មហារីក និង​ដុះ​ដុំ​សាច់។ ជំងឺ​នេះ បាន​ធ្វើ​ឲ្យ​សត្វ​រមាស​រង​ការ​ឈឺ​ចាប់​ខ្លាំង​អស់​រយៈ​ពេល​ជា​ច្រើន​ខែ និង​មាន​សម្ពាធ​ខ្លាំង​មុន​ពេល​ងាប់។ ថ្លែង​ដោយ​ស្រងូតស្រងាត់ ប្រធានាយកដ្ឋាន​សត្វ​ព្រៃ​លោក Augustine Tuuga ឲ្យ​ដឹង​ថា "ខ្ញុំ​គិត​ថា​ឥឡូវ​នេះ​សត្វ​រមាស​ស៊ូមាត្រា​បាន​ដាច់​ពូជ​ហើយ។”

គួរ​ឲ្យ​ដឹង​ថា កាល​ពី​ខែ​ឧសភា​កន្លង​ទៅ សត្វ​រមាស​ឈ្មោល​ចុង​ក្រោយ​បង្អស់​បាន​ងាប់ ដែល​បាន​រស់​នៅ​ក្នុង​តំបន់​អភិរក្ស​នៃ​កោះ Borneo នេះ​ផង​ដែរ៕

ប្រភព៖ Coconut ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់