• 2019-11-28 09:57:06
  • ព័ត៌មាន

ឆ្ងាញ់​ហើយ​បាន​រង្វាន់​ទៀត! ចាំ​អង្កាល់? ពិព័រណ៍​អាហារ​តៃវ៉ាន់​ធំ​ជាងគេ ជិត​មកដល់​ហើយ

  • 2019-11-28 09:57:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចូលចិត្ត​ញ៉ាំ ត្រៀម​សំលៀង​មាត់​ឲ្យ​ហើយ​ទៅ ហើយ​កុំ​ភ្លេច​ណាត់​មិត្តភ័ក្ដិ បងប្អូន ឬ​សំណព្វ​ចិត្ត​ទៅ​ផង ព្រោះ​ថា​កម្មវិធី​តាំង​ពិព័រណ៍​អាហារ​តៃវ៉ាន់​ជិត​ដល់​ថ្ងៃ​ហើយ។ លើស​ពី​នោះ អ្នក​អាច​មាន​ឱកាស​បាន​ឈ្នះ​រង្វាន់​ទៀត។

ពិព័រណ៍​អាហារ​តៃវ៉ាន់​ធំ​ជាងគេ​នេះ ដែល​នឹង​ត្រៀម​ធ្វើ​ឡើង​នៅ​ផ្សារ​ទំនើប អូឡាំព្យា The Olympia Mall កម្មវិធី​នេះ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី ០១ខែធ្នូ រហូត​ដល់​ថ្ងៃ​ទី ៣១ ខែ​ធ្នូ ឆ្នាំ ២០១៩ ឯណោះ។

អាហារ​តៃវ៉ាន់​ស្តង់ដារ កម្រិតខ្ពស់ មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ ប្លែក​ជាប់មាត់ ដែល​នឹង​មាន​តែមួយ​គត់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក​អ្នក​ចំណាយ​ចាប់​ពី ២ ដុល្លារ ទ្បើង​ទៅ នឹង​ទទួល​បាន​សន្លឹក​ឆ្នោត​ដើម្បី​ឈ្នះ​រង្វាន់​ជា​រៀង​រាល់​សប្ដាហ៍ ។ រង្វាន់​ទាំង​នោះរួមមាន៖ ទូរសព្ទ​ដៃ នាទ្បិកា ទូទឹកកក និង​រង្វាន់​ផ្សេងៗ​ទៀត ។

ជាពិសេស​ជាង​នេះ​ទៅទៀត នៅ​ក្នុង​រយៈពេល​មួយ​ខែ​ពេញ​នេះ ផ្សារ​ទំនើប អូឡាំព្យា មាន​រៀប​ចំ​កាដូ​ហ្វី​ៗ ចែក​ជូន​អតិថិជន ជា​រៀង​រាល់​ថ្ងៃ​មាន​ដូចជា៖ USD Flash បន្តោង​សោ សម្ភារៈ​ផ្ទះបាយ និង​រង្វាន់​ផ្សេងៗ​ទៀត រាប់ពាន់​រង្វាន់​ដោយ​គ្រាន់​តែ​លោក​អ្នក​មក​ជាវ​អាហារ ពី​ស្តង់​នានា​នៅ​ក្នុង​ពិព័រណ៍​ម្ហូប​តៃវ៉ាន់​តែ​ប៉ុណ្ណោះ ។

អ្វី​កាន់​តែ​ពិសេស ផ្សារ​ទំនើប​អូឡាំព្យា ក៏​មាន​តុបតែង​កម្មវិធី​ដើម​អូណែល ដែល​ជួយ​បង្កើន​ភាព​រំភើប​សប្បាយ​រីករាយ ជូន​អតិថិជន​គ្រប់រូប ។

ពិព័រណ៍​នេះ​ចាប់​បើក​ពី​ម៉ោង ៩:០០ ព្រឹក ដល់ម៉ោង ១០:០០យប់។ អីចឹង! កុំ​ភ្លេច​មក​ចូលរួម​ដើម្បី​មក​ទទួល​បាន​​បទពិសោធន៍​ថ្មី ជា​មួយ​ម្ហូប​អាហារ​ឆ្ងាញ់​ៗ ទាំង​អស់​គ្នា​ណា៎៕

រូបភាព​ដកស្រង់​ចេញ​ពី ៖ sethlui

មតិយោបល់