• 2019-11-29 08:42:39
  • ព័ត៌មាន

មនុស្ស​តម្រង់​ជួរ​ព្រោង​ព្រាត ចាំ​​ទិញ Starbucks ឡើង​ហៀរ​ហាង​ នៅ​ខេត្ត​ព្រះសីហនុ ម្សិល​មិញ

  • 2019-11-29 08:42:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ២២ វិច្ឆិកា ២០១៩ កន្លងទៅនេះ Starbucks Cambodia បាន​បើក​ដំណើរ​ការ​សាខា​ដំបូង​បង្អស់​ក្នុង​ក្រុង​ព្រះស៊ីហនុ​ គឺ​ Starbucks សាខា​ផ្សារ​ទំនើប​ FURI Times Square ដែលជាសាខាទី២០ ហើយ​ត្រឹមឆ្នាំ ២០១៩ នេះ។ ថ្ងៃ​សម្ពោធ​នេះ គឺ​មាន​អ្នក​គាំទ្រ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​មក​តម្រង់​ជួរ​ហូរហែ​ចាំ​ទិញ​ភេសជ្ជៈ​​ដ៏​ល្បី​មួយ​នេះ។

អតិថិជនតម្រង់ជួរចាំទិញកាហ្វេ Starbucks

​សាខា​ថ្មី​នេះ មិនត្រឹមតែផ្តល់ជូននូវភេសជ្ជៈ និង​អាហារ​ឆ្ងាញ់ៗ ជា​ច្រើន​មុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​​ជា​កន្លែង​សម្រាប់​អតិថិជន​សម្រាក​លំហែ និង​ទទួល​បាន​បទ​ពិសោធន៍​ដ៏​ពិសេស។ នាយក​គ្រប់​គ្រង​ទូទៅ​របស់​ក្រុមហ៊ុន Starbucks Cambodia លោក ប៉ោ លីម មាន​ប្រសាសន៍​ថា៖ “Starbucks តែង​តែ​ព្យាយាម​នាំ​យក​បទពិសោធន៍​ដែល​ថ្មី​ ដើម្បី​បំពេញ​តម្រូវ​ការ​អតិថិជន​របស់​យើង។ ស្រប​គ្នា​នេះ​ដែរ យើង​នឹង​បន្ត​ពង្រីក​សាខា​របស់​យើង​ ដើម្បី​ឲ្យ​អតិថិជន​នៅ​ក្រៅ​ទីក្រុង​ភ្នំពេញ​មាន​ភាព​ងាយ​ស្រួល និង​អាច​រីករាយ​ជាមួយ​នឹង​ភេសជ្ជៈ និង​អាហារ​ដែល​ពួក​គេ​ចូលចិត្ត"។

លើស​ពី​នេះ លោក​បន្តថា៖ «យើង​មាន​កិត្តិយស និង​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​បម្រើជូន​នូវកាហ្វេ​ដ៏ឈ្ងុញឆ្ងាញ់ពីដៃគូ​ឆុងកាហ្វេ​របស់យើងដែលពោរពេញដោយក្តីស្រលាញ់ និង​ចំណេះដឹង។ សាខា​ដ៏ស្រស់​ស្អាត និង​ដំបូង​គេបង្អស់​ក្នុងក្រុងព្រះ​សីហនុមួយនេះ​នឹង​ក្លាយ​ជា​កន្លែង​សម្រាប់​ជួបជុំ​និង​ទំនាក់​ទំនង​ជាមួយ​នឹង​អារម្មណ៍​ស្រស់ស្រាយ​ក្នុង​ទីក្រុង​ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​បំព្រង​មួយនេះ។»

  • Starbucks សាខា​ផ្សារ​ទំនើប​ FURI TIMES SQUARE
  • អាសយដ្ឋាន៖ ជាន់​ផ្ទាល់​ដី​ ផ្សារ​ទំនើប FURI Times Square ផ្លូវ ឯករាជ្យ (100) ភូមិ ០១ សង្កាត់ ០៣ ខណ្ឌមិត្តភាព ក្រុង​ព្រះសីហនុម៉ោង​
  • ចាប់​បើក​ពី​ម៉ោង៖ ៧:០០ ព្រឹក ដល់ ១០:០០ យប់ ជារៀងរាល់ថ្ងៃ
  • ព័ត៌មាន​បន្ថែម៖ Starbucks.com និង Starbucks Newsroom
មតិយោបល់