• 2019-12-01 01:10:54
  • ព័ត៌មាន

វីវរហើយ! កូរ៉េខាងជើង​ព្រមាន​ជប៉ុន​ចំៗថា​ ​អាច​នឹង​ឃើញ​ការបាញ់​មី​ស៊ី​ល​ពិតប្រាកដ​ឆាប់ៗ​នេះ

  • 2019-12-01 01:10:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្តាញ​សារព័ត៌មានរ​ដ្ឋ​រប​ស់​កូរ៉េ​ខាងជើង​នៅ​ថ្ងៃ​សៅរ៍​ទី​៣០​ខែវិច្ឆិកា បាន​រិះគន់​ខ្លាំងៗ​ដល់​នាយករដ្ឋមន្ត្រី​ជប៉ុន លោក​ស៊ីន ហ្សូ​អាបេ ដោយ​ហៅ​លោក​ថា​អ្នកនយោបាយ​ភ្លីភ្លើ​​និង​ពុតត្បុត​ចំពោះ​ការហៅ​ការបាញ់​សាកល្បង​ប្រព័ន្ធ​រ៉ុក្កែត​ធំ​ចុងក្រោយ​បំផុត​របស់​ខ្លួន​នោះ​ថា​ជា​ការ​ការបាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង និង​បាន​ព្រមាន​ថា​លោ​អាច​នឹង​ឃើញ​​មី​ស៊ី​ល​ពិត នៅពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ​។​

​កូរ៉េ​ខាងជើង​បាន​បាញ់​គ្រាប់ផ្លោង​ចម្ងាយ​ខ្លី​ចំនួន​២​គ្រាប់​ចូល​សមុទ្រ​នៅ​ឯនាយ​ឆ្នេរសមុទ្រ​ខាងកើត​របស់ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅក្នុង​ការបាញ់​សាកល្បង​លើក​ទី ៤ នៃ​ការបាញ់​សាកល្បង​ប្រព័ន្ធ​បាញ់​រ៉ុក្កែត​ចម្រុះ​ទំហំ​ធំ​និង​ថ្មី​របស់​ខ្លួន ដោយ​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង អ៊ុន បានបង្ហាញ​ការពេញចិត្ត​យ៉ាងខ្លាំង ចំពោះ​ការបាញ់​សាកល្បង​ចុងក្រោយ​បំផុត​នេះ​។​ ​បន្ទាប់​ពី​ការបាញ់​សាកល្បង​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​មក​នោះ លោក ស៊ីន ហ្សូ​អាបេ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការបាញ់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​នោះ​គឺជា​ការ​​គំរាមកំហែង​ដល់​ប្រទេស​ជប៉ុន​និង​សហគមន៍​អន្តរជាតិ​ហើយ​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​នឹង​តាមដាន​ស្ថានការណ៍​នោះ​ជាមួយនឹង​ប្រទេស​ជា​ដៃគូ​របស់​ខ្លួន​។ ​ដោយ​ដកស្រង់​សំដី​របស់​អគ្គនាយករ​ង​នៃ​នាយកដ្ឋាន​កិច្ចការ​ជប៉ុន​របស់​ក្រសួងការបរទេស​កូរ៉េខាងជើង​នោះ សារព័ត៌មាន KCNA​របស់​កូរ៉េ​ខាងជើង​បាន​និយាយថា​”​វា​អាច​​និយាយបាន​ថា លោក ស៊ីន ហ្សូ​អាបេ​គឺជា​មនុស្ស​ល្ងីល្ងើ​តែ​ម្នាក់​នៅ​ពិភពលោក​និង​ជា​មនុស្ស​ភ្លើ​បំផុត​ដែល​មិន​ធ្លាប់​មាន​នៅក្នុង​ប្រវត្តិសាស្ត្រ ព្រោះ​លោក​មិន​អាច​បែងចែក​​បាន​រវាង​មី​ស៊ី​ល​និង​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត នៅពេល​បានឃើញ​របាយការណ៍​ដែល​ភ្ជាប់​មក​ជាមួយ​រូបថត​នោះ ។

​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ហាមឃាត់​កូរ៉េខាងជើង​ពី​ការបាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​និង​ការប្រើប្រាស់​បច្ចេកវិទ្យា​បែបនេះ​ប៉ុន្តែ​កូរ៉េ​ខាង​​ជើង​បដិសេធ​ការ​ដាក់​កម្រិត​នេះ​ដោយ​ថា​ជា​ការរំលោភ​លើ​សិទ្ធិ​ការពារ​ខ្លួន​របស់​ខ្លួន​៕

ប្រភព ៖ rasmeinews

មតិយោបល់