• 2019-12-02 02:32:47
  • ព័ត៌មាន

ជើងហោះហើរជាង ៦ពាន់ ត្រូវពន្យារពេល និង ៨០០ទៀតលុបចោល ដោយសារព្យុះកំពុងគំរាមកំហែង

  • 2019-12-02 02:32:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ធ្វើ​ដំណើរ​រាប់​លាន​នាក់​តាម​ផ្លូវ​អាកាស កំពុង​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ខណៈ​ពេល​ដែល​ព្យុះ​ដ៏​មាន​ឥទ្ធិពល​កំពុង​ធ្វើ​ដំណើរ​មក​កាន់​ឆ្នេរ​ភាគ​ខាង​កើត​នៃ​សហរដ្ឋអាមេរិក​ក្នុង​សប្ដាហ៍​នេះ។

យោង​តាម​អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ដឹក​ជញ្ជូន​ឲ្យ​ដឹង​ថា រហូត​មក​ទល់​ពេល​នេះ មាន​យន្ដហោះ​មួយ​គ្រឿង​បាន​រត់​ធ្លាក់​ផ្លូវ​ដោយ​សារ​អាកាសធាតុ​មិន​អំណោយ​ផល​នៅ​ឯ​អាកាសយានដ្ឋាន​អន្ដរជាតិ Buffalo Niagara កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។ ក្រៅ​ពី​នេះ​យានយន្ដ​ជាង ២០​គ្រឿង​ផ្សេង​ទៀត ត្រូវ​បាន​ខ្យល់​បោក​បក់​គរ​លើ​គ្នា​នៅ​ឯ​ភាគ​ខាង​លិច។ ចំណែក​ឯ Flighttaware.com ឲ្យ​ដឹងដែរ​ថា ជើង​ហោះ​ហើរ​ជិត ៦ ៥០០ ត្រូវ​បាន​ពន្យារ​ពេល​សម្រាប់​ការ​ធ្វើ​ដំណើរ​ចូល និង​ចេញ​ពី​អាមេរិក ហើយ​ជាង ៨០០​ជើង​ផ្សេង​ទៀត ត្រូវ​បាន​លុប​ចោល។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន​អាកាសចរ​ជា​ច្រើន បាន​ធ្វើ​ការ​ពន្យារ​ពេល​ជើង​ហោះ​ហើរ​របស់​ខ្លួន​ទូទាំង​ប្រទេស​នៅ​ចំ​ពេល​ដែល​គេ​រំពឹង​ថា​នឹង​ក្លាយ​ជា​ថ្ងៃ​ធ្វើ​ដំណើរ​ដ៏​មមា​ញឹក​បំផុត​នៅ​សហរដ្ឋអាមេរិក​សម្រាប់​ពិធី​បុណ្យ Thanksgiving៕

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់