• 2019-12-02 06:10:21
  • ព័ត៌មាន

ផ្សារទំនើបអូឡាំព្យាដំណាក់កាលទីពីរ នឹងបើកដំណើរការក្នុងឆ្នាំ ២០២០

  • 2019-12-02 06:10:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាន់​តែ​មាន​ភាព​ងាយ​ស្រួល​​ជាង​មុន​ទៅ​ទៀត ជា​មួយ​ផ្សារ​ទំនើប​ទាន់​សម័យ ដែល​កំពុង​វាយ​លុក​លើ​ទី​ផ្សារ​ប្រទេស​កម្ពុជា។ ពេល​នេះ ផ្សារ​ទំនើប​អូឡាំព្យា ត្រៀម​បង្ហាញ​មុខមាត់​ថ្មី​ជាមួយ​ភាព​ច្នៃ​ប្រឌិត ព្រម​ទាំង​ការ​តុបតែង​ដែល​មើល​ទៅ​ប្លែកភ្នែក ហើយ​ខុស​ពី​ផ្សារ​ទំនើប​មុន​ទៀត។

ផ្សារ​ទំនើប​ខាងលើ​នេះ​នឹង​ក្លាយ​ទៅជា​ទីតាំង​ទិញទំនិញ និង​កម្សាន្ត​តាម​បែប​ក្រុម​គ្រួសារ​ កាន់តែ​សម្បូរ​បែប​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ បន្ទាប់​ពី​បើក​ដំណើរការ​​ដំណាក់​កាល​ទីពីរ​របស់​ខ្លួន​នៅ​ចុងឆ្នាំ២០២០ ខាងមុខនេះ ដោយ​យោង​តាម​ប្រសាសន៍​របស់​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​របស់​ផ្សារ​ទំនើប អូឡាំព្យា​ក្នុង​ពិធី​ជំនួប​អាជីវកម្ម​ស្ដីពី វឌ្ឍនភាព និង​ការ​ពង្រីក​ផ្សារ​ទំនើប​អូឡាំព្យា ដំណាក់កាលទី២ នៅ​ថ្ងៃទី២៥ ខែ​វិច្ឆិកា​ ឆ្នាំ ២០១៩។​

លោក​ស្រី​បាន​បន្ត​ទៀត​ថា ការ​បោះជំហាន​ដ៏​វែង​លើ​ការ​ពង្រីក​បន្ថែម​ផ្សារ​ទំនើប​អូឡាំព្យា គឺ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ និង​ការ​គាំទ្រ​របស់​អតិថិជន ដែល​ចេះ​តែ​កើន​ឡើង​ឥត​ឈប់ឈរ ហើយ​ក៏​ជា​ចក្ខុវិស័យ​ និង​ផែនការ​យុទ្ធសាស្ត្រ​របស់​ផ្សារ​ទំនើប​អូឡាំព្យា​ផង​ដែរ។

ផ្សារ​នេះ នឹង​ក្លាយ​ទៅ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​ប្រកប​ដោយ​សក្ដានុពល ដែល​មាន​លក់​ទំនិញ​ប្រណិត​ៗ សេវាកម្ម​ល្អ​ឥតខ្ចោះ អាហារដ្ឋាន​សម្បូរ​បែប និង​ទី​កម្សាន្ត​ទំនើប​ទាន់សម័យ និង​កាន់​តែ​ប្រសើរ​ជាង​មុន​នៅ​ក្នុង ប្រទេស​កម្ពុជា។

បច្ចុប្បន្ន​នេះ ​ផ្សារ​ទំនើប​អូឡាំព្យា ​ទទួលស្វាគមន៍​ភ្ញៀវ​​ចំនួន​ប្រមាណ​ជិត ២ ​ម៉ឺន​នាក់​ជា​រៀង​រាល់​​ថ្ងៃ​ លើស​ពី​នេះ​ទៅទៀត អ្វី​ដែល​ជា​សុទិដ្ឋិនិយម ​បន្ទាប់​ពី​ការ​ប្រកាស​បើក​ដំណើរការ​ជា​ផ្លូវការ នៃ​ផ្សារ​ទំនើប​អូឡាំព្យា​ដំណាក់កាល​ទីពីរ​នេះ​ នឹង​មាន​វត្ត​មាន​ហាង​​ល្បី​ៗ​ចំនួន ២០០ ​បន្ថែម​ទៀត​ ហើយ​ក្រុមហ៊ុន​​រំពឹង​យ៉ាង​មុតមាំ​ថា​នឹង​អាច​ទាក់ទាញ​ភ្ញៀវ​ប្រចាំថ្ងៃ​រហូត​​ដល់ ៤ ម៉ឺន​នាក់។ ​​​

ដោយឡែក ការ​ស្នើ​សុំ​ជួល​ទីតាំង​អាជីវកម្ម​ពី​សំណាក់​អាជីវករ បាន​ចាប់​ទទួល​ពី​ខែ​តុលា​នា​ពេល​ថ្មីៗ​នេះ ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​ផ្សារ​ទំនើប​អូឡាំព្យា តាម​រយៈ​ទូរស័ព្ទ​លេខ ០១០ ៣៥ ៣៥ ៩៥  ឬ ០៨៥ ៨៨៨ ១៣១។

មតិយោបល់