- 2019-12-04 04:31:18
- ព័ត៌មាន
កៀកវគ្គបញ្ចប់កាន់តែក្តៅ! ការប្រកួតសម្តែងបម្រើសេវាអតិថិជនផ្សារអ៊ីអនល្អមើលខ្លាំង
- 2019-12-04 04:31:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កៀកវគ្គបញ្ចប់កាន់តែក្តៅ! ការប្រកួតសម្តែងបម្រើសេវាអតិថិជនផ្សារអ៊ីអនល្អមើលខ្លាំង
ចន្លោះមិនឃើញ
ក្រុមហ៊ុន ផ្សារទំនើប អ៊ីអនម៉ល (ខេមបូឌា) ខូអិលធីឌី បានប្រកាសជ្រើសរើសជើងឯកក្នុងការប្រកួតផ្តាច់ព្រ័ត្រនៃការប្រកួតសម្តែងការលើកកម្ពស់ការបម្រើសេវាកម្មលើកទី៤ ប្រចាំឆ្នាំ ២០១៩។
នេះជាលើកទី០៤ ហើយរបស់ផ្សារទំនើប អ៊ីអនម៉ល ភ្នំពេញ និងជាលើកទី០២ សម្រាប់ផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី ដែលបានរៀបចំកម្មវិធីប្រកួតដើរតួសម្ដែងស្តីពីការផ្តល់សេវាកម្មល្អបំផុតប្រចាំឆ្នាំជូនអតិថិជន ដែលត្រូវបានធ្វើឡើងក្នុងរយៈពេល ៤សប្តាហ៍រួចមកហើយ។ រាល់ការសម្តែងផ្ទាល់លើកឆាក សុទ្ធតែបានឆ្លងកាត់វគ្គហ្វឹកហ្វឺន និងវគ្គប្រកួតសម្ដែងជម្រុះយ៉ាងសម្រិតសម្រាំង។
សម្រាប់បេក្ខជន បេក្ខនារី ដែលបានឈ្នះពីការប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រទទួលបាននូវ ការឧបត្ថម្ភជាសម្ភារ និងថវិកាដូចខាងក្រោម៖
១. ជ័យលាភីលេខ ០១ នឹងទទួលបាន ប្រាក់រង្វាន់លើកទឹកចិត្ត ១០០០$ ទូរស័ព្ទ iPhone 11 រួមនឹងវិញ្ញាបនបត្រ។
២. ជ័យលាភីលេខ ០២ នឹងទទួលបាន ប្រាក់រង្វាន់លើកទឹកចិត្ត ៥០០ដុល្លារ ទូរស័ព្ទ iPhone 11 រួមនឹងវិញ្ញាបនបត្រ។
៣. ជ័យលាភីលេខ ០៣ នឹងទទួលបាន ប្រាក់រង្វាន់លើកទឹកចិត្ត ៣០០ដុល្លារ ទូរស័ព្ទ iPhone 11 រួមនឹងវិញ្ញាបនបត្រ។
ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ ក៏មានការចូលរួមសម្ដែងដោយតារាកំប្លែងល្បីៗប្រចាំកម្ពុជាគឺ នាយគ្រឿន និង នាយក្រូច ជូនអតិថិជនបានទស្សនាកម្សាន្តយ៉ាងសប្បាយរីករាយផងដែរ។
កម្មវិធីប្រកួតប្រជែងនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីធ្វើឲ្យប្រសើរឡើងនូវកម្រិតនៃការផ្តល់សេវាកម្មជូនអតិថិជនដែលត្រូវបានផ្តល់ឱ្យដោយបុគ្គលិកនៃហាង នីមួយៗ (Tenant)របស់ខ្លួន។
ម៉ាកយីហោនីមួយៗសុទ្ធសឹងតែមានអ្នកតំណាង ហើយអ្នកតំណាងនីមួយៗបានបង្កើតឡើងវិញនូវតិចនិចដែលសង្ខេបពីរបៀបដែលពួកគេអាចដោះស្រាយ និងប្រឈមមុខ និងការជំរុញការពេញចិត្តរបស់អតិថិជននៃឈុតឆាកនីមួយៗជាមួយនឹងតម្រូវការរបស់អតិថិជននិងស្ថានភាពជាក់ស្តែងនៃការផ្តល់សេវាកម្មពីអាជីវកម្មរបស់ពួកគេ។
ការប្រកួតវគ្គផ្តាច់ព្រ័ត្របានប្រព្រឹត្តទៅកាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង ២ រសៀល ដល់ ម៉ោង ៥៖៣០នាទីល្ងាច ដែលធ្វើឡើងនៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ ស៊ីធី ជាន់ផ្ទាល់ដី (Central Court)។
បេក្ខជន បេក្ខនារីទាំង១០រូបដែលបានជាប់នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្របានបង្ហាញសមត្ថភាព និងជំនាញដ៏ប៉ិនប្រសប់របស់ខ្លួនជូនដល់អតិថិជន និងអ្នកចូលរួមបានទស្សនាយ៉ាងជក់ចិត្តដិតអារម្មណ៍ជាទីបំផុត។
តោះ! មកមើលកាលបរិច្ឆេទ នៃការប្រកួតដូចខាងក្រោម៖
អ៉ីអនម៉ល ភ្នំពេញ៖
វគ្គហ្វឹកហ្វឺន និងការដើរតួសម្ដែង៖ ធ្វើឡើងនៅថ្ងៃទី០១ និងទី០២ ខែតុលា ២០១៩
វគ្គប្រកួតជម្រុះ៖ ធ្វើឡើងនៅថ្ងៃទី០៤ និងទី០៥ ខែវិច្ឆិកា ២០១៩
ទីតាំងនៅ៖ សាលប្រជុំជាន់ទីបួន ។
អ៉ីអនម៉ល សែនសុខស៊ីធី ៖
វគ្គហ្វឹកហ្វឺន និងការដើរតួសម្តែង៖ ធ្វើឡើងនៅថ្ងៃទី០៧ និងទី០៨ ខែតុលា ២០១៩
វគ្គប្រកួតជម្រុះ៖ ធ្វើឡើងនៅថ្ងៃទី០៧ និងទី០៨ ខែវិច្ឆិកា ២០១៩
ទីតាំងនៅ៖ នៅបន្ទប់ប្រជុំ S1ជាន់ទីពីរ ។
អ៉ីអនម៉ល ភ្នំពេញ៖
១ កញ្ញា គឹម ភត្រ្តា ៖ មកពីហាង OWNDAY
២ កញ្ញា ថន ពៅពិសី ៖ មកពីហាង CLARINS
៣ កញ្ញា អ៊ឹម លីអ៊ីន ៖ មកពីហាង CPS CHAPS
៤ លោក អេង សេរីវុធបូរី ៖ មកពីហាង ADIDAS
៥ កញ្ញា ជីន សូនីតា ៖ មកពីហាង LYN ។
អ៉ីអនម៉ល សែនសុខ ស៊ីធី
១ កញ្ញា អឿន ឌីណា ៖ មកពីហាង Ipanema
២ កញ្ញា ប៉ែន ណាណែត ៖ មកពីហាង THE SEN SPA
៣ កញ្ញា ឈូក លក្ខិណា ៖ មកពីហាង L’OCCITANE
៤ កញ្ញា ស៊ឹម សុផារី ៖ មកពីហាង Superdry
៥ លោក ផេង ម៉េងឆាយ ៖ មកពីហាង BIJIN NABE by TSUKADA NOJO ៕