• 2019-12-05 07:25:52
  • ព័ត៌មាន

មានApp ពីរនេះក្នុងទូរសព្ទ អាចស្វែងរក និងដាក់លក់ផលិតផលកសិកម្មបានភ្លាម

  • 2019-12-05 07:25:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីទូរសព្ទដៃទន្លេសាបអ្នកលក់នឹងជួយឲ្យយកសិករ និងអ្នកផ្គត់ផ្គង់ផលិតកសិកម្មងាយស្រួលលក់ជាងមុនចំណាយតិចចំណេញពេលវេលា បង្កើនការលក់ ជាពិសេសធ្វើឲ្យអតិថិជនស្គាល់ផលិតផលរបស់អ្នកកាន់តែទូលំទូលាយ។

កម្មវិធីទូរសព្ទដៃទន្លេសាប​មាន​ពី Tonlesap App (ជាបណ្ដុំព័ត៌មានកសិកម្ម) និង Tonlesap Seller (ជាកម្មវិធីសម្រាប់ផ្ដល់ឱកាសឲ្យអ្នកផ្គត់ផ្គង់ អាចដាក់លក់ផលិតផលរបស់ខ្លួនបាន)

កម្មវិធីទូរសព្ទដៃទន្លេសាបអ្នកលក់ ត្រូវបានបង្កើតឡើង និង ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងសិក្ខាសាលា “កម្មវិធីទូរសព្ទដៃទីផ្សារអនឡាញសម្រាប់អ្នកផ្គង់ផ្គងផលិតតផលកសិកម្ម និងវឌ្ឍនភាពនៃកម្មវិធីទូរសព្ទដៃទន្លេសាប” ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នំា២០១៩ នៅផ្សារទំនើបអេអន១ ក្នុងរាជធានីភ្នំពេញ។ កម្មវិធីនេះមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើនដូចជា កសិករ អ្នកផ្គត់ផ្គង់សម្ភារៈកសិកម្ម អ្នកលក់ផលិតផលកសិកម្ម អ្នកជំនាញបច្ចេកទេសកសិកម្ម ស្ថាប័នក្រសួងពាក់ព័ន្ធ ដៃគូអភិវឌ្ឈន៍ អង្គការក្រៅរដ្ឋាភិបាល និង អ្នកសារព័ត៌មានជាតិ និង អន្ដរជាតិជាច្រើនផងដែរ។

សិក្ខាសាលានេះ រៀបចំឡើងដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក្នុងគោលបំណងជួយផ្សព្វផ្សាយ អំពីកម្មវិធីទូរសព្ទដៃទទន្លេសាបអ្នកលក់ថ្មីមួយនេះ ដែលបង្កើតឡើងដើម្បីជំរុញការដាក់លក់ផលិតផលកសិកម្ម អាចចុះឈ្មោះដោយផ្ទាល់តាមកម្មវិធីទូរសព្ទដៃទន្លេសាបអ្នកលក់ ដើម្បីលក់ផលិតផលរបស់ខ្លួន អាចទទួល និងបានយ៉ាងងាយស្រួល ធ្វើការផ្សព្វផ្សាយ និងលក់ផលិតផលទៅកា់ទីផ្សារធំទូលាយជាងមុន ព្រមទាំងបង្កើនបរិមាណលក់និងអតិថិជនកាន់តែប្រសើរឡើង។

សម្រាប់កម្មវិធីទូរសព្ទដៃទន្លេសាប ដែលជាកម្មវិធីផ្តល់ចំណេះដឹងកសិកម្មដំបូងនៅកម្ពុជាបានដាក់ឲ្យប្រើប្រស់ពីដើមឆ្នាំ ២០១៩ ក្នុងរយៈពេលខ្លះក៏ពិតមែន តែកម្មវិធីនេះ កំពុងទទួលបានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់ជាច្រើនមានចំនួនជិត១ម៉ឺននាក់ ពិសេស គឺកសិករ និងអ្នកគាំទ្រផលិតផលកសិកម្ម ក្នុងស្រុកតែម្ដង។

គោលបំណងនៃអ្នកប្រើប្រាស់កម្មវិធីទូរសព្ទដៃទន្លេសាបភាគច្រើនបំផុត គឺដើម្បីរៀនពីបច្ចេកទេសកសិកម្មពីការដាំដំណាំ និងចិញ្ចឹមសត្វ ទទួលបានព័ត៌មានទីផ្សារ និងដំណោះស្រាយ ផ្សេងៗពាក់ព័ន្ធនឹងបច្ចេកទេសកសិកម្មពីអ្នកជំនាញ ទទួលបានការចែករំលែកបទពិសោធន៍ពីកសិករជោគជ័យ តម្លៃផលិតផលកសិកម្ម អ្នកផ្គត់ផ្គង់សម្ភារៈ ឧបករណ៍កសិកម្ម និងព័ត៌មានពីសេវាហិរញ្ញវត្ថុផ្សេងៗផងដែរ។ វឌ្ឍនភាពនៃកម្មវិធីទូរសព្ទដៃទន្លេសាបនេះ នឹងរួមបញ្ចូលមុខងារបន្ថែមមួយចំនួនរួមាន អ្នកប្រើប្រាស់នឹងទទួលបានព័ត៌មានពីបំរែបំរួល អាកាសធាតុ បញ្ជាទិញគ្រប់មុខផលិតផលកសិកម្មបានតាមតម្រូវការ ព្រមជាមួយការដឹកជញជូនដល់ទីកន្លែងផងដែរ។ កម្មវិធីទូរសព្ទដៃទន្លេសាបនេះ ត្រូវបានដាក់ឲ្យប្រើប្រាស់ដោយឥតគិតថ្លៃលើ App ប្រព័ន្ធ (iOS) (Download ទីនេះ Tonlesap App និង Tonlesap Seller ) និង Play Store Android (Download here Tonlesap App និង Tonlesap Seller

លោក គា បូរាណ ប្រធាននាយកប្រិបត្តិ នៃគ្រឹះស្ថាន នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានឲ្យដឹងថា “ដោយសារកម្មវិធីទូរទន្លេសាបមានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់ និងមានការគាំទ្រ ពីរាជរដ្ឋាភិបាលកម្ពុជា អង្គការជាតិ និងអន្ដរជាតិ ជាច្រើននោះ អេ អឹម ខេ បានសម្រេចបង្កើតកម្មវិធីទូរសព្ទដៃទន្លេសាបអ្នកលក់ថ្មីមួយទៀត ដើម្បីជួយគាំទ្រដល់ការលក់របស់អ្នកផ្គត់ផ្គង់ផលិតផលកសិកម្ម និង អ្នកទិញផងដែរ។ យើងសង្ឃឹមថា កម្មវិធីទូរសព្ទដៃទន្លេសាប អ្នកលក់ដែលទើបបង្កើតឡើងនេះនឹងក្លាយជាទីផ្សារអនឡាញមួយដែលអាចជួយកសិករខ្មែរយើងពង្រីកទីផ្សារបានធំជាងមុន និង អាចបង្កើនប្រាក់ចំណូលឲ្យបានប្រសើរជាងមុន តាមរយៈការផ្សារភ្ជាប់រវាងតួអង្ គនៃខ្សែច្រវាក់ផ្គត់ផ្គង់កសិកម្មពី អ្នកផ្គត់ផ្គង់សម្ភារៈកសិកម្ម អ្នកផលិត អ្នកទិញលក់ផ្ទាល់បានជួបជុំគ្នា។ អេ អឹម ខេ ផ្ដួចផ្ដើមបង្កើតកម្មវិធីទូរសព្ទដៃទន្លេសាបនេះឡើង គឺដើម្បីជួយលើកកម្ពសវិស័យកសិកម្មកម្ពុជា និងកាត់បន្ថយភាពក្រីក្រផងដែរ។

ឆ្លើយតបទៅនឹងសំណួរមួយរបស់អ្នកសារព័ត៌មាន​​ ដែលបានចោទសួរថា ហេតុអ្វីកម្មវិធី​នេះ ដាក់ឈ្មោះ ទន្លេសាប?​ លោក គា បូរាណ បានលើកឡើងប្រាប់ក្រុមអ្នកសារព័ត៌មាន​នៅសិក្ខាសាលា​ព្រឹកមិញ នៅផ្សារទំនើបអេអន១ ថា បានជាដាក់ឈ្មោះទន្លេសាប​ យើង​ដឹងស្រាប់​ហើយ​ ទន្លេសាប (Tonlé Sap)ជាបឹងទឹកសាបធំជាងគេនៅអាស៊ីអាគ្នេយ៍ ហើយប្លែកពីគេ​នៅលើពិភពលោក ដែលមានប្រព័ន្ធ​​ទឹក​ហូរចេញ និងចូល។ បឹងទន្លេសាប ជាអាងស្តុកទឹកធម្មជាតិ និងជាជំរកមច្ឆាជាតិ ដ៏សំខាន់សំរាប់ប្រជាជនកម្ពុជា...។

កម្មវិធីទូរសព្ទដៃទន្លេសាបត្រូវបានផ្ដួចផ្ដើម និងបង្កើតឡើងដោយគ្រឹះស្ថានមីក្រូហិរញ្ញត្ថុ អេ អឹម ខេ ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគាំទ្រ សហការមូលនិធិដោយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គម្រោងមូលនិធិការបង្កើតថ្មីសម្រាប់ កាត់បន្ថយភាពក្រីក្រ (IAP) ដែលសហការអនុវត្តរួមគ្នាដោយ SIDA, SNV, IB Sweden និង BoP Inc. និងគម្រោងហាវែស II នៃទីភ្នាក់ងារជំនួយអាមេរិក USAID ហើយគម្រោងមានគោលដៅសំខាន់បំផុត គឺដើម្បីជួយកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការលើកកម្ពស់ការអភិវឌ្ឈវិស័យកសិកម្ម ដែលស្របទៅនឹងទិសដៅរបស់រាជរដ្ឋាភិបាល និងសម័យបច្ចេកវិទ្យាទូរសព្ទ ដើម្បីជួយផ្ដល់ចំណេះដឹងផ្នែកកសិកម្មដល់កសិករកម្ពុជាផងដែរ។

អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជនប្រាក់កម្ចី និងចាប់ផ្ដើមពង្រីកសេវាផ្ទេរប្រាក់ តាំងពីឆ្នាំ ២០១១ មកម៉្លេះ។ គិតត្រឹមខែតុលា ឆ្នាំ ២០១៩ អេ អឹម ខេ មានអតិថិជនសរុបចំនួនជាង ៨៨ម៉ឺននាក់ ជាមួយនឹងផលប័ត្រប្រាក់កម្ចីជាង ៣១៥ លានដុល្លារ អាមេរិក និងប្រាក់បញ្ញើជាង១៧៧ លានដុល្លារអាមេរិក មានការិយាល័យប្រតិបត្តិការចំនួន ១៤៩ កន្លែង និងមានភ្នាក់ងារជាង ៥ ០០០ កន្លែងទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និងសេវវាកម្មជាច្រើនកំពុងផ្ដល់ជូនអតិថិជនដូចជាសេវាប្រាក់កម្ចី ប្រាក់សន្សំ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិកយបត្រ សេវាបង់រំលស់ ធានារ៉ាប់រង ខ្នាតតូច ធនាគារចល័ត សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs)។

សម្រាប់ព័ត៌មានបន្ថែម

  • លោកស្រី សូរិនច័ន្ទ ស៊ូសាណា នាយិកាប្រតិបត្តិទីផ្សារ និងទំនាក់ទំនង

  • ទូរសព្ទលេខ៖ ០២៣ ៩៩៣ ០៦២ / ២២៤ ៧៦៣

  • សារអេឡិចត្រូនិក៖ suzano.sorinchan@amkcambodia.com

  • អាសយដ្ឋាន៖ អគារ ២៨៥ មហាវិថី យោធពលខេមរៈភូមិន្ទ (271) សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រអប់សំបុត្រ ៤៨០

អត្ថបទ៖ វិបុត្រ

មតិយោបល់