• 2019-12-10 07:16:05
  • ព័ត៌មាន

មុនដាច់ឆ្នាំដើរសបភីងជុំគ្នាម្តង! ទំនិញនាំចេញនាំចូលខ្មែរ និងថៃល្អៗជុំគ្នានៅកោះពេជ្យឆាប់ៗនេះ

  • 2019-12-10 07:16:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់​ពិបាក​ដើរ​ទិញ​ទំនិញ​ច្រើន​កន្លែង នៅតែ​រក​ទំនិញ​ត្រូវ​ចិត្ត​មិន​បាន? ពិបាក​ត​ថ្លៃ? ឥលូវ​នេះ ស្រួល​ចិត្ត​ហើយ

ពិសេស​សម្រាប់​ឱកាស​ចុង​ឆ្នាំ​នេះ ពិព័រណ៍​ផលិតផល​ខ្មែរ និង​ទំនិញ នាំចេញ-នាំ​ចូល​លើក​ទី ១៤ (The 14th Cambodian & Import-Export Goods Exhibition 2019) នឹង​លេច​ឡើង​ជា​ថ្មី​ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ​ភ្នំពេញ រយៈពេល​ ៤ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី ១៥ - ១៨ ធ្នូ ឆ្នាំ​២០១៩​​ ចាប់​ពី​ម៉ោង ៩ព្រឹក រហូតដល់​ម៉ោង ៨យប់។

កាន់​តែ​ធំ ប្រមូល​ផ្តុំ​ដោយ​ប្រម៉ូសិន និង​ទំនិញ​យ៉ាង​សម្បូរ​បែប អម​ដោយ​​កម្មវិធី​សប្បាយ​ៗ​ជាច្រើន​ប្លែក​ពី​ឆ្នាំ​មុនៗ លើក​នេះ​ស្ថាន​តំណាង​ពាណិជ្ជកម្ម​ថៃ​ ប្រចាំ​នៅ​កម្ពុជា បាន​ប្រកាស​គោរព​អញ្ជើញ​ លោក លោក​ស្រី ជា​ពិសេស ទៅ​ទស្សនា​ស្តង់​ទំនិញ​ថៃ ដែល​មាន​ឈ្មោះថា Thai Pavilion ដែល​មាន​ទីតាំង​ស្ថិត​នៅ​ស្តង់​លេខ K01 -K12 ។

ស្តង់​ទំនិញ​ថៃ ( Thai Pavilion) មាន​ក្រុមហ៊ុន​ចំនួន ១០​ ដែល​ជា​តំណាង​ចែក​ចាយ​ទំនិញ​ថៃ​នៅ ​កម្ពុជា​នឹង​នាំ​យក​ទំនិញ ថៃ​ជាច្រើន​ប្រភេទ​មក​ដាក់​តាំង​ដូចជា ផលិតផល​ម្ហូប​អាហារ​ ផលិតផល​ធ្វើ​ពី​ស្បែក​ ហូល​ផាមួង​ និង​ម៉ាស៊ីន​ចំរោះ​ទឹក​ជា​ដើម ដែល​សុទ្ធ​សឹង​ជា​ទំនិញ​​មាន​គុណភាព ខ្ពស់​ និង​តម្លៃ​សមរម្យ។

កុំ​ភ្លេច! ជួប​គ្នា​នៅ «ពិព័រណ៍​ផលិតផល​ខ្មែរ និង​ទំនិញ នាំចេញ-នាំ​ចូល​លើក​ទី ១៤» នៅ​កោះ​ពេជ្យ ៣ថ្ងៃប៉ុណ្ណោះ ចាប់​ពី​ថ្ងៃ​ទី ១៥ - ១៨ ធ្នូ ឆ្នាំ​២០១៩​​៕

ណារីតា

មតិយោបល់