• 2019-12-18 04:15:00
  • ព័ត៌មាន

មានន័យ! ៧ថ្ងៃនៅជប៉ុនបានស្គាល់ តូក្យូ យូកូហាមា ហុកកៃដូ និងបុណ្យព្រិលទឹកកដ៏ល្បី ១ឆ្នាំមានតែម្តងប៉ុណ្ណោះ

  • 2019-12-18 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឥលូវ​នេះ ​អ្នក​អាច​ចំណាយ​ត្រឹម​តែ ៧​ថ្ងៃ​ប៉ុណ្ណោះ ដើម្បី​ទៅ​ដើរ​លេង​យ៉ាង​សប្បាយ​រីករាយ​នៅ​ជប៉ុន បាន​ទៅ​ស្គាល់​ច្រើន​កន្លែង​ស្អាត​ៗ​ល្បីៗ នៅ​ទីក្រុង​តូក្យូ យូកូហាម៉ា ពិសេស​នោះ គឺ បាន​ទៅ​ចូល​រួម​ពិធី​បុណ្យ​ព្រិល​ទឹកកក​ដ៏​ធំ​សម្បើម នៅ​ទីក្រុង​សាពូរូ នៃ​កោះ​ហុកកៃដូ ដែល​មានតែ ១​ឆ្នាំ​ម្តង​ប៉ុណ្ណោះ។  

ត្រូវ​ម៉ាច់​តែម្តង​ សម្រាប់​អ្នក​ស្រឡាញ់​ការ​ដើរ​លេង​ដើម្បី​ស្វែង​រក​បទពិសោធន៍​ថ្មីៗ និង​ការ​ថត​រូប​ស្អាត​ៗ ​កញ្ចប់​ដើរ​កម្សាន្ត​ដ៏​រំជើប​រំជួល​ខាង​លើ​នេះ ត្រូវ​បាន​សម្រិត​សម្រាំង​រៀប​ចំ​ឡើង​យ៉ាង​ពិសេស​បំផុត ១ឆ្នាំ​តែ​ម្តង​ប៉ុណ្ណោះ ដោយ​ក្រុមហ៊ុន​ឯកទេស​រៀប​ចំ​ដំណើរ​កម្សាន្ត​​ទៅ​ប្រទេស​ជប៉ុន គឺ World Friend​Tours

តោះ! មក​​​មើល​ថា​ទី​ក្រុង​ធំ​ៗ​ទាំង​បីនេះ​មាន​អី​ពិសេស​ខ្លះ ៖  

១. កោះហុកកៃដូ ៖ ស្ថិត​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ជប៉ុន ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ទីកោះ​ដែល​មាន​ធម្មជាតិ​ស្រស់​ត្រកាល ត្រូវបានអភិរក្សាយ៉ាងល្អ មាន​អាកាសធាតុ​ត្រជាក់​ ​​ទឹកកក​ធ្លាក់​ច្រើន ​រំលេច​ជា​ទេសភាព​ព្រិល​ទឹកកក​យ៉ាង​ទាក់ទាញ សប្បាយ​លេង​ស្គី​បំផុត​ក្នុង​រដូវ​ទឹកកកធ្លាក់ ​និង​ផ្តល់​ជូន​នូវ​អាហារ​សមុទ្រ​ឆ្ងាញ់ៗ ស្រស់ៗ ដែល​មាន​រសជាតិល្អ​បំផុត​ថែម​​ទៀត។  

អ្វី​កាន់​តែ​ពិសេស​បំផុត​នោះ គឺ «ពិធី​បុណ្យ​ព្រិល​ទឹកកក» ​នៅ​ទី​ក្រុង​សាពូរូ ដែល​ជា​ទីក្រុង​ធំ​បំផុត​នៃ​កោះ​ហុក​កៃ​ដូ  ដែល​រៀប​ចំ​ឡើង​យ៉ាង​ធំ​សម្បើម ១ឆ្នាំតែ​​ម្តង​ប៉ុណ្ណោះ ដោយ​មានជាការឆ្លាក់ទឹកកក​ធ្វើជារូប​ស្អាតៗ និង​​ប្រាសាទ​ទឹកកកធំ​ៗ រំលេច​ដោយ​ពណ៌​ចម្រុះយ៉ាង​ស្រស់​ស្អាត ដូច​ក្នុង​រឿង​ទិទាន Frozen របស់​ Disney អីចឹង បើ​បាន​ទៅដល់​ ធានា​ថាចង់​ថតរូប​រាប់​រយ​ប៉ុស្តិ៍​មិន​ចង់​ឈប់​ឡើយ។​

២. ទីក្រុង​ យូកូហាមា ៖ គឺ​ជា​ទីក្រុង​ធំ​ទី​ពីរ​ បន្ទាប់​ពី​ទីក្រុង​តូក្យូ​នៅ​ប្រទេស​ជប៉ុន​ ដែល​ល្បី​ល្បាញ​លើ​ភាព​ទំនើប​សម្បូរដោយ​​កន្លែង​ដើរ​កម្សាន្ត ពិសេស​គឺ​មាន​ Chinatown ដែល​ធំ​ជាង​គេ​ និង​ស្អាត​ជាទី​បំផុត​លើ​ពិភពលោក​ ដែល​ប្រមូល​ផ្តុំ​ហាងទំនិញ និង​ហាង​អាហារ​យ៉ាង​សម្បូរបែប​សរុប​ជា​ង ៥០០កន្លែង។

ឆាយណាថោន នៅទីក្រុង​យូកូហាម៉ា

៣.​ ទីក្រុង​តូក្យូ ៖ ​គឺជារាជ​ធានី​នៃ​ប្រទេស​ជប៉ុន​ ​ដែល​ពោរ​ពេញ​ដោយ​ភាពទំនើប ​ស៊ីវិល័យ និង​ ​មាន​ការ​តុបតែង​យ៉ាង​ស្រស់​ស្អាត​តាម​រដូវ​។ ទៅដល់តូក្យូ​ត្រូវ​តែទៅអើត Ginza ដែល​ជាតំបន់មានហាង​ទំនិញប្រេនល្បីៗលំដាប់ពិភពលោក ហើយ​​ក៏​ជា​​កន្លែង Photo spot ដ៏ល្បីដែរ ​និង ​ឡើង​លើ​ប៉ម​កម្ពស់ ៦៣៤ម៉ែត្រ​​ដ៏​សែន​ស្អាត​ និង​ទំនើប​ខ្លាំង គឺ Tokyo Sky Tree ​ដែល​អាច​ឲ្យ​អ្នក​​មើល​ឃើញ​ទេសភាព​របស់​តូក្យូ​ទាំង​មូល ។

កញ្ចប់​ធួរ​ដ៏​ពិសេស​នេះ គឺ​មាន​តែ​នៅ​តែ​ក្រុមហ៊ុន [World Friend Tours] (https://www.facebook.com/WorldFriendTours/) តែ​មួយ​គត់​ ដែល​មាន​ក្រុម​ការងារដ៏​មាន​ជំនាញ ធ្លាប់​រស់​នៅ​ប្រទេស​ជប៉ុន​ដោយ​ផ្ទាល់​ជា​អ្នក​រៀប​ចំ និង​ដឹកនាំ។ សម្រាប់​ថ្ងៃ​ចេញ​ដំណើរ គឺ​ក្នុង​រដូវ​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​ចិន **ចេញ​ដំណើរ​ថ្ងៃ​ទី 01 កុម្ភៈ 2020 (រយៈពេល 7ថ្ងៃ) ហោះ​ត្រង់​ទៅ តូក្យូ តាមជើងហោះហើរផ្កាយ​ប្រាំ ANA។

ចាប់អារម្មណ៍? សូមទាក់ទងសួរ​ព័ត៌មានលម្អិតឥលូវនេះ ព្រោះកន្លែងមានកំណត់៖  

  • លេខទូរសព្ទ ៖ 098818222 / 078222208
  • ហ្វេសប៊ុក ៖ World Friends Tour៕  
រមណីយដ្ឋានលេងស្គី
Otaru Snow Light Path Festival 2020 
ទីក្រុង​សាពូរូ

ណារីតា

មតិយោបល់