• 2019-12-20 03:28:37
  • ព័ត៌មាន

បុគ្គល​ឆ្នើម ៣រូប​ទទួល​បាន​លិខិត​សរសើរ​ពី​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន

  • 2019-12-20 03:28:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា បាន​រៀបចំ​ពិធី​ប្រគល់​លិខិត​សរ​សើរ របស់​រដ្ឋមន្រ្តីការបរទេសជប៉ុនជូនចំពោះ លោក​ស្រី​បណ្ឌិត អ៊ុំ រ៉ាវី សាកលវិទ្យាធិការរង សាកល​វិទ្យាល័យ ភូមិន្ទភ្នំពេញ លោក ឯក ប៊ុនថា អគ្គនាយករង នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក យ៉ាម៉ាដា តាកាកាហ្សឹ នាយកនៃសាលាវិចិត្រសិល្បៈយ៉ាម៉ាដា។ ពិធី​ប្រគល់​លិខិត​សរ​សើរ​នេះ​ធ្វើ​ឡើង​កាល​ពីថ្ងៃទី១៨ ខែធ្នូ ២០១៩។

រូបភាព៖ ស្ថានទូតជប៉ុននៅកម្ពុជា

លោក មិកាមិ បាន​ថ្លែងអំណរគុណចំពោះការរួមចំណែករបស់បុគ្គលឆ្នើមទាំងបីរូប អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ និងអបអរសាទរជាមួយភ្ញៀវជាច្រើននាក់ ដែលជា ក្រុមគ្រួសារ មិត្តភក្តិ និង​សហការី​របស់​អ្នក​ទទួល​លិខិត​សរសើរ៕

លោក​ស្រី​បណ្ឌិត អ៊ុំ រ៉ាវី សាកលវិទ្យាធិការរង សាកល​វិទ្យាល័យ ភូមិន្ទភ្នំពេញ (រូបភាព៖ ស្ថានទូតជប៉ុននៅកម្ពុជា)
លោក ឯក ប៊ុនថា អគ្គនាយករង នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (រូបភាព៖ ស្ថានទូតជប៉ុននៅកម្ពុជា)
លោក យ៉ាម៉ាដា តាកាកាហ្សឹ នាយកនៃសាលាវិចិត្រសិល្បៈយ៉ាម៉ាដា (រូបភាព៖ ស្ថានទូតជប៉ុននៅកម្ពុជា)

ចុចអាន៖

អត្ថបទ៖ ម៉េងងី

មតិយោបល់