• 2019-12-20 06:10:04
  • ព័ត៌មាន

សុំសរសើរទឹកចិត្ត! មន្ទីពេទ្យព្យាបាលកុមារបេះដូងជប៉ុនសហការជាមួយ UN Messenger of Peace ប្រគុំតន្ត្រីដល់អ្នកជំងឺ និង​ក្មេងៗកើតជំងឺមហារីក

  • 2019-12-20 06:10:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ១៩ ខែ ១២ ឆ្នាំ ២០១៩ ក្នុងបរិវេនមន្ទីរពេទ្យបង្អែកពញាឮ មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុនមានការប្រគំតន្រ្តីពី អ្នកនាង មិដុរិ ដែលជាអ្នកលេង វីយូឡុង ដ៏ល្បីល្បាញម្នាក់នៅលើពិភពលោក។ គាត់ព្រមទាំងក្រុមដែលមកពី ICEP(International Community Engagement Program) ទាំងអស់មានសមាជិក៤នឹងមកប្រគុំភ្លេងរួមគ្នាជូនដល់អ្នកជំងឺជាង៥០នាក់ដែលកំពុងតែសំរាកព្យាបាលនៅមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន។

មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន និង MUSIC SHARING នឹងចែករំលែកអារម្មណ៍របស់អ្នកជំងឺ ។ អង្គការបេះដូងជប៉ុនគឺជាមន្ទីរពេទ្យសប្បុរសធម៌ដែលផ្តល់ជូនដោយមិនគិតប្រាក់។ សមាជិកទាំងអស់នៃមន្ទីរពេទ្យ ផ្តោតសំខាន់ទៅលើការផ្តល់ជូនដោយយកចិត្តទុកដាក់នូវការថែទាំអ្នកជំងឺដោយគុណភាពខ្ពស់។ ការប្រគុំតន្ត្រីនេះផងដែរ អ្នកនាងមិដុរិនិងអង្គការបេះដូងជប៉ុនរួមទាំងសមាជិកសហការគ្នាដើម្បីធ្វើឲ្យអារម្មណ៍អ្នកជំងឺក៏ដូចជាគ្រួសារអ្នកជំងឺបានធូរស្បើយ។

អ្នកលេងវីយូឡុង អ្នកនាង មិដុរិនិងតន្ត្រីករ៣នាក់ទៀតមកពីICEPសំដែងនូវតន្ត្រីក្លាស៊ិកជូនទស្សនា។ មិនមែនត្រឹមតែជាការសម្តែងនៅចំពោះមុខអ្នកជំងឺជាច្រើនតែម្តងប៉ុណ្ណោះទេ ថែមទាំងសម្តែងជូនអ្នកជំងឺកុមារមហារីកទៅតាមបន្ទប់តូចៗនីមួយៗផងដែរ។ ដោយសារតែអ្នកជំងឺកុមារមហារីកមានប្រព័ន្ធភាពស៊ាំខ្សោយ គឺមិនអាចចេញពីបន្ទប់ក្នុងកំឡុងពេលទទួលការព្យាបាលនោះទេ។ ហេតុដូច្នេះហើយទើបក្រុមតន្ត្រីករចូលប្រគុំតន្ត្រីជូនតាមបន្ទប់នីមួយៗ។

មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុនគឺជាមន្ទីរពេទ្យសប្បុរសធម៌ដែលផ្តល់ជូននូវសេវាកម្មព្យាបាលដល់កុមារនិងមនុស្សចាស់ក្រីក្រដោយមិនគិតប្រាក់។ អ្នកជំងឺប្រមាណជាង១៥០០០នាក់បានទទួលការព្យាបាលនិងប្រមាណជាង១០០០នាក់បានទទួលការវះកាត់កាលពីឆ្នាំកន្លងទៅនេះ។

អង្គការបេះដូងជប៉ុនបានកំពុងបន្តសកម្មភាពព្យាបាលរយ:ពេល១០ឆ្នាំមកហើយ។ មុនពេលបង្កើតទីតាំងមជ្ឍមណ្ឌលព្យាបាលនៅខេត្តកណ្តាលកាលពីឆ្នាំ២០១៦ ពេលនោះគឺផ្តោតសំខាន់ទៅលើការពិនិត្យជំងឺចល័ត។ ក្រុមវេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកាបាននាំយកឧប្បករណ៍វេជ្ជសាស្រ្តទៅដល់ទីជនបទដើម្បីផ្តល់ជូននូវការពិនិត្យបូករួមទាំងការវះកាត់ផងដែរ។ បន្ទាប់ពីបានបង្កើតមជ្ឍមណ្ឌលព្យាបាលកុមាររួចមក ក៏នៅតែបន្តការពិនិត្យជំងឺចល័តផងនិងព្យាបាលជូនផងតាំងពីកុមាររហូតដល់មនុស្សចាស់ដោយមិនគិតប្រាក់។ មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន ចំនុចសំខាន់នៃបេសកកម្មគឺការធ្វើឲ្យវេជ្ជសាស្រ្តទៅដល់កន្លែងដែលពុំមានវេជ្ជសាស្ត្រ។

នៅឆ្នាំ២០១៨ អង្គការបេះដូងជប៉ុនបានចាប់ផ្តើមព្យាបាលជំងឺមហារីកកុមារទៅលើកុមារដែលមានភាពលំបាកក្នុងការទទួលការព្យាបាលនៅកម្ពុជា។ នៅមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន មានអ្នកជំងឺមហារីកបានបញ្ចប់ការព្យាបាលដោយសុវត្ថិភាពរួចមកហើយ។គ្រូពេទ្យជំនាញបានព្យាបាលដោយប្រើថ្នាំគីមី ក្រុមគ្រូពេទ្យជំនាញមកពីប្រទេសជប៉ុនបានមកធ្វើការវះកាត់ជូនអ្នកជំងឺមហារីកក៏ដូចជាជំងឺដែលពិបាកព្យាបាលផ្សេងទៀតជាទៀងទាត់។ បើទោះជាជំងឺដែលត្រូវទទួលការព្យាបាលរយ:ពេលយូរក៏ដោយ ក៏ថ្លៃព្យាបាលទាំងអស់មិនគិតប្រាក់ឡើយ។

ចំពោះ NGO MUSIC SHARING

MUSIC SHARING គឺជាអង្គការមិនស្វែងរកប្រាក់ចំណេញត្រូវបានបង្កើតឡើងនៅក្នុងទីក្រុង តូក្យូ ក្នុងឆ្នាំ 1992 ក្នុងការសំដែងតន្រ្តី នៅតាមសាលា មន្ទីរពេទ្យ កន្លែងជនភាសខ្លួនពីសង្រាមស្នាក់នៅ និង តាមអង្កកានានា ទាក់ទងការអប់រំក្នុងសង្កមជាដើម សំរាប់ប្រជាជនដែលមានការប្រកួតប្រជែងក្នុងការរស់នៅ ក្នុងប្រទេសជប៉ុន និងទ្វីបអាស៊ីទាំងមូល។ ពួកគេបានសំដែងនៅមុខមនុស្សលើសពី 250 000 នាក់ ក្នុងរយ: ពេល 25 ឆ្នាំ។ MusicSharing មីដូរី(Midori):gotomidori

ទំនាក់ទំនង ណាកាមឹរ៉ា កាណាន់ (Nakamura Kanan) មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន ទូរស័ព្ទ៖ (៨៥៥) ១៧ ៩៥០ ០៨៦
អ៊ីមែល៖ k.nakamura@japanheart.org

អត្ថបទ៖ រ័ត្ន

មតិយោបល់