• 2019-12-26 04:27:11
  • ព័ត៌មាន

ភ្នំកំពង់ត្រាច លាក់ទុក​រឿងរ៉ាវ​គួរឲ្យចាប់អារម្មណ៍ជាច្រើន ដែល​អ្នក​អាចមិនធ្លាប់ដឹង​ (វីដេអូ)

  • 2019-12-26 04:27:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំកំពង់ត្រាច គឺជារមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​ដ៏ល្បី​មួយ ស្ថិត​ក្នុងស្រុកកំពង់ត្រាច ចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ​ពីទីរួមខេត្តកំពត។

ភ្នំកំពង់ត្រាច លាក់ទុករឿងរ៉ាវ​គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ភ្នំថ្មកំបោរមួយនេះ មានល្អាងតូចធំរាប់សិបកន្លែង និង​មានរូងភ្នំធំ២ គឺរូង​ឋានព្រះចន្ទ និងរូងឋានព្រះអាទិត្យ ដែល​មានលក្ខណៈ​ពិសេស​រៀងៗខ្លួន ដូច​បញ្ជាក់​ក្នុង​វីដេអូនៅ​ផ្នែក​ខាងក្រោម​នៃអត្ថបទនេះ។

នៅជាប់ជើងភ្នំ មាន​បង្កប់ល្អាងមួយ ដែល​មានទឹកថ្លាឈ្វេង គឺល្អាង​ព្រះចន្ទ ដែល​ភ្ញៀវ​ទេសចរ​អាច​ងូត​ទឹក​លេង​បានយ៉ាងសប្បាយ។ គោលដៅទេសចរណ៍មួយទៀត ដែលយើងមិនគួររំលង គឺការធ្វើដំណើរឡើងភ្នំ ដើម្បីមើលទេសភាពដ៏ស្រស់ត្រកាលពីលើអាកាស។

ចង់ដឹងកាន់តែច្បាស់ សូមទស្សនា​វីដេអូត្រជាក់ភ្នែក ពីកម្មវិធី "ផ្លូវទៅស្រុក វគ្គ៣" ខាងក្រោមនេះ៖

ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយ Asian Kitchen, ហាងនំប៉័ង TOUS les JOURS, Lotteria និង Domino's Pizza និងគាំទ្រដោយក្រសួងទេសចរណ៍

អត្ថបទទាក់ទង៖ តំបន់ទេសចរណ៍ធម្មជាតិស្រុកខ្មែរ ជីផាត ល្បីស្អាតត្រជាក់ភ្នែក សូម្បីបរទេសក៏លាន់មាត់សរសើរដែរ

ប្រែសម្រួល៖ ឈិន មិថុនា

មតិយោបល់