• 2019-12-26 06:58:55
  • ជំនឿ

ប្រផ្នូល​និង​អត្ថន័យ សុបិន​ឃើញ​ចន្ទគ្រាស​ឬ​សូរ្យគ្រាស

  • 2019-12-26 06:58:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចន្ទគ្រាស​និង​សូរ្យគ្រាស​ជា​បាតុភូត​មួយ​កម្រ​កើត​ឡើង រហូត​មាន​អ្នក​ខ្លះ​មាន​ជំនឿ​ផ្សេងៗ​គ្នា​ទៅ​លើ​បាតុភូត​នេះ។ ចុះ​បើ​មនុស្ស​ម្នាក់​សុបិន​ឃើញ​មាន​សូរ្យគ្រាស​ឬ​ចន្ទគ្រាស តើ​មាន​​ន័យ​និង​ប្រផ្នូល​យ៉ាង​ណា​ទៅ​វិញ។

បើ​តាម​ការ​បក​ស្រាយ​បែប​ចិត្តសាស្ត្រ

ការ​យល់​សុបិន​ឃើញ​ចន្ទគ្រាស​ឬ​សូរ្យគ្រាស គឺ​បាន​ន័យ​ថា អ្នក នឹង​ជួប​ការ​លំបាក​ជា​ច្រើន​នៅ​ពេល​អនាគត។ បាតុភូត​ទាំង​នោះ​តំណាង​ភាព​ខ្មៅ​ងងឹត ដែល​នឹង​កើត​ឡើង​ចំពោះ​អ្នក​ដែល​យល់​សុបិន​​ឃើញ​វា។ អ្នក​មាន​អារម្មណ៍​ថា ជីវិត​អ្នក​ហាក់​គ្មាន​ការ​រីកចម្រើន ខណៈ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​កំពុង​ត្រេកត្រអាល​នឹង​ជោគជ័យ និង​គេង​ផល​ចំណេញ​លើ​រូប​អ្នក។

វា​អាច​បង្ហាញ​នូវ​ភាព​ភ័យ​ខ្លាច​ណាមួយ​ក្នុង​ចិត្ត​អ្នក ដែល​ពេល​ខ្លះ​សូម្បី​តែ​អ្នក​ខ្លួនឯង​ក៏​ពិបាក​នឹង​និយាយ​ថា​ភាព​ភ័យ​ខ្លាច​នោះ​ជា​អ្វី​ជា​អ្វី​ប្រាកដ។ ការ​យល់​សុបិន​បែប​នេះ តែង​នាំ​នូវ​ការ​ផ្លាស់​ប្តូរ​ច្រើន​ក្នុង​ជីវិត​អ្នក គ្រាន់​ពិបាក​និយាយ​ថា វា​វិជ្ជមាន​ឬ​អវិជ្ជមាន។

មនុស្ស​មួយ​ចំនួន​ដែល​​សុបិន​ឃើញ ចន្ទគ្រាស​ឬ​សូរ្យគ្រាស គឺ​ដោយ​សារ​ពួកគេ​កំពុង​តែ​បាក់​ទឹកចិត្ត​ធ្ងន់ធ្ងរ។ ពួកគេ​ភ័យ​ខ្លាច​បាត់បង់​មនុស្ស​ជា​ទី​ស្រឡាញ់ ដែល​កំពុង​មាន​ជំងឺ​ធ្ងន់​កន្លង​មក។ អ្នក​ខ្លះ​យល់​សុបិន​បែប​នេះ អាច​ដោយ​សារ​អារម្មណ៍​ខ្លាច​ប្រឡង​ធ្លាក់ និង​បរាជ័យ​លើ​អ្វី​មួយ​ក្នុង​ជីវិត។

  • សុបិន​ឃើញ​សូរ្យ​គ្រាស​ឬ​ចន្ទគ្រាស​ពេញ៖ សុបិន​បែប​នេះ​បាន​ន័យ​ថា អ្នក​កំពុង​បាក់​ទឹកចិត្ត​ខ្លាំង​ក្នុង​ជីវិត។
  • មាន​អារម្មណ៍​សប្បាយ​ពេល​សុបិន​ឃើញ​ចន្ទគ្រាស​ឬ​សូរ្យគ្រាស៖ មាន​ន័យ​ថា​អារម្មណ៍​អ្នក​នៅ​តែ​ដក់​ជាប់​នឹង​អ្វី​មួយ​ដែល​កន្លង​ទៅ​ជា​យូរ​ណាស់​ហើយ។
  • យំ​ពេល​សុបិន​ឃើញ​ចន្ទគ្រាស​ឬ​សូរ្យគ្រាស៖ អ្នក​នឹង​ប្រទះ​ភាព​អួអាប់​ក្នុង​ជីវិត។
  • សុបិន​ឃើញ​ចន្ទគ្រាស​ឬ​សូរ្យគ្រាស​បាន​បញ្ចប់៖ បាន​ន័យ​ថា អ្នក​នឹង​ទទួល​បាន​ភាព​ត្រចះត្រចង់​ចំណេះ​ដឹង​ថ្មី និង​ពន្លឺ​ថ្មី​ក្នុង​ជីវិត។

ការ​បក​ស្រាយ​បែប​សាសនា​ឥស្លាម

បើ​តាម​ការ​បកស្រាយ​បែប​សាសនា​ឥស្លាម ការ​យល់​សុបិន​ឃើញ​ចន្ទគ្រាស​ឬ​សូរ្យគ្រាស មាន​ន័យ​ថា នឹង​កើត​មាន​អន្តរាយ​ឬ​ហេតុការណ៍​ណាមួយ​កើត​ឡើង​ចំពោះ​ថ្នាក់​ដឹកនាំ​ប្រទេស។

វា​ក៏​អាច​បង្ហាញ ឲ្យ​ឃើញ​ពី​សេចក្ដី​ស្លាប់​ឬ​គ្រោះ​ថ្នាក់​ផ្សេងៗ ដែល​នឹង​កើត​ឡើង​លើ​ម្តាយ​ឬ​ប្រពន្ធ​របស់​ម្ចាស់​យល់​សុបិន។

បើ​ក្នុង​ករណី​យល់​សុបិន​ឃើញ​ពពក​បាំង​ព្រះអាទិត្យ​ជិត នោះ​បាន​ន័យ​ថា រឿង​អាក្រក់​ក៏​នឹង​កើត​ឡើង​ក្នុង​ប្រទេស ឬ​ការ​គ្រប់គ្រង​របស់​ថ្នាក់​ដឹក​នាំ​ទុច្ចរិត​ក្នុង​ប្រទេស​នោះ នឹង​ត្រូវ​ដួល​រលំ។

យ៉ាងណា​នេះ​គ្រាន់​តែ​ជា​ការ​បកស្រាយ​ផ្សេងៗ​គ្នា​បែប​ចិត្តសាស្រ្ត​និង​សាសនា ដោយ​ផ្នែក​លើ​ការ​សិក្សា​ពី​អារម្មណ៍​និង​ការ​គិត​របស់​អ្នក​សុបិន និង​ជំនឿ​លើ​សាសនា។ បើ​អ្នក​យល់​សុបិន​បែប​នេះ អាច​ព្យាយាម​សង្កេត​មើល​ដោយ​ខ្លួន​ឯង​ថា តើ​នឹង​មាន​រឿង​កើត​ឡើង​ក្នុង​ជីវិត​និង​មនុស្ស​ជុំវិញ​ខ្លួន​អ្នក​ឬ​យ៉ាងណា៕

ប្រភព៖ dreamatico | weknowyourdreams ប្រែ​សម្រួល៖ ផាន់និត

មតិយោបល់