• 2019-12-29 01:44:19
  • ព័ត៌មាន

វៀតណាម​កាត់ទោស​អតីតរដ្ឋមន្ត្រី​ឱ្យ​ជាប់គុក​អស់​មួយជីវិត​ក្នុង​រឿងអាស្រូវ​ពុករលួយ

  • 2019-12-29 01:44:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តុលាការ​មួយ​នៅ​ប្រទេស​វៀតណាម​កាលពី​ថ្ងៃ​សៅរ៍​ទី​២៨​ធ្នូ​បាន​ផ្តន្ទាទោស​អតីត​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ម្នាក់​ឱ្យ​ជាប់គុក​អស់​មួយជីវិត​បន្ទាប់​ពី​រក​ឃើញថា​​គាត់​មាន​កំហុស​ពី​បទ​ទទួល​ប្រាក់​សំណូក​ចំនួន​៣ លាន​ដុល្លារ​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​ដ៏​ចម្រូងចម្រាស​មួយ​នៅ​ឯ​ក្រុមហ៊ុន​ទូរគមនាគមន៍​រដ្ឋ​MobiFone ។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ក្រសួង​សន្តិសុខ​សាធារណៈ បាន​និយាយ​មួយ​ថា​លោក ង្វៀន បាក់​សឺ​ន អតីត​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​នេះ​បាន​ទទួល​ប្រាក់​សំណូក​​ដើម្បី​សម្របសម្រួល​កិច្ចព្រមព្រៀង​មួយ ដែល​នៅក្នុង​កិច្ចព្រមព្រៀង​នោះ​ក្រុមហ៊ុន​MobiFone បាន​បង់​ប្រាក់​ចំនួន​៩៥ ភាគរយ​នៃ​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​​ផ្តល់​សេវាកម្ម​ទូរទស្សន៍​បង់ប្រាក់​សំរាប់​ទស្សនា​។​ ​តុលាការ​ក៏​បាន​ផ្តន្ទាទោស​អតីត​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ម្នាក់​ទៀត​គឺ លោក​ទ្រឿង មី​ញ​ទួន​ឱ្យ​ជាប់គុក​១៤​ឆ្នាំ​។​លោក​ទ្រឿង មី​ញ​ទួន​ត្រូវបាន​ចោទប្រកាន់​ពីបទ​​គ្រប់គ្រង​សេដ្ឋកិច្ច​មិន​ត្រឹមត្រូវ​និង​ទទួល​ប្រាក់​សំណូក​នៅក្នុង​ករណី​តែ​មួយ​នេះ​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​តុលាការ​។​ ​ក្រុមហ៊ុន MobiFone នេះ បាន​ទិញ​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​ទូរទស្សន៍​ឯកជន​AVG ក្នុង​តម្លៃ​ជិត ៨,៩ លាន លាន​ដុង (៣៨៥​លាន​ដុល្លារ​) នៅ​ចុងឆ្នាំ​២០១៥ ​តែ​រដ្ឋមន្ត្រី​និង​លោក​ទ្រឿង មី​ញ​ទួន ជា​អនុរដ្ឋមន្ត្រី​គ្រា​នោះ មិន​បាន​ផ្សព្វផ្សាយ​កិច្ចព្រមព្រៀង​ទិញដូរ​នេះ​ទេ​។​

​សេចក្តីថ្លែងការណ៍​នេះ​បាន​និយាយថា​រដ្ឋាភិបាល​បាន​ទទួលរង​ការខាតបង់​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ការទិញ​ភាគហ៊ុន​នេះ​៕​

ប្រភព ៖ rasmeinews

មតិយោបល់