• 2019-12-30 02:21:37
  • ព័ត៌មាន

ញាក់សាច់! រកឃើញទូកខ្មោចផ្ទុកសាកសពមនុស្ស ៧នាក់ អណ្ដែតមកលើឆ្នេរជប៉ុន

  • 2019-12-30 02:21:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាក​សព​មនុស្ស​ចំនួន ៧​នាក់ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ទូក​ឈើ​មួយ​ដែល​រសាត់​អណ្ដែត​មក​លើ​ឆ្នេរ​នៃ​កោះ Sado ប្រទេស​ជប៉ុន​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។

យោង​តាម​សារព័ត៌មាន​រដ្ឋ​ជប៉ុន NHK ឲ្យ​ដឹង​ថា ទូកនេះ​មាន​ប្រវែង ៧,៦​ម៉ែត្រ ទទឹង ៤,៣​ម៉ែត្រ និង​កម្ពស់​ ២​ម៉ែត្រ ហើយ​ត្រូវ​បាន​ប្រទះ​ឃើញ​ដោយ​ប៉ូលិស​ម្នាក់។ ក្រោយ​ការ​ត្រួត​ពិនិត្យ និង​ឆែកឆេរ​យ៉ាង​ហ្មត់ចត់​ពី​ភ្នាក់ងារ​អនុវត្ដ​ច្បាប់ សហការ​ជា​មួយ​ឆ្មាំ​សមុទ្រ ពួកគេ​បាន​រក​ឃើញ​សាក​សព​មនុស្ស ៧​នាក់​ដោយ​ក្នុង​នោះ​ពីរ​នាក់​ត្រូវ​បាន​កាត់​ក្បាល​ផង​ដែរ។ ជា​ជំហាន​បឋម គេ​ជឿ​ថា​ទូក​ខ្មោច​នេះ​អណ្ដែត​មក​ពី​ប្រទេស​កូរ៉េខាង​ជើង ដោយ​សារ​មាន​សរសេរ​អក្សរ​និង​លេខ​កូរ៉េ​នៅ​ចំហៀង​ទូក។

យ៉ាង​ណា​មិញ អាជ្ញាធរ​អះអាង​ថា​នេះ​មិន​មាន​រឿង​អ្វី​ថ្មី​នោះ​ទេ ដោយ​សារ​តែ​ទូក​ខ្មោច​ជា​ច្រើន​គ្រឿង បាន​រសាត់​អណ្ដែត​មក​លើ​ឆ្នេរ​នៃ​កោះ​ជប៉ុន ដែល​បណ្ដាល​មក​ពី​អាកាស​ធាតុ​អាក្រក់​នៅ​សមុទ្រ​ជប៉ុន ខណៈ​ដែល​ទូក​ទាំង​នោះ​មិន​មាន​បំពាក់​ឧបករណ៍​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​សមុទ្រ​ធំ​ល្វឹងល្វើយ៕

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់