• 2020-01-05 05:01:41
  • ព័ត៌មាន

​សង្វេគ​ណាស់​! ​ម៉ោង​នេះ ​អ្នក​ស្លាប់​កើន​ដល់​៣៦​នាក់​ទៅ​ហើយ​

  • 2020-01-05 05:01:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ម៉ោង​១១​ជាង​ថ្ងៃ​ត្រង់​នេះ ​រក​ឃើញ​មនុស្ស​៥៩​នាក់​ហើយ ​ក្នុង​នោះ​អ្នក​ស្លាប់​​កើន​ដល់​៣៦​នាក់ ​និង​មាន​ក្មេង​ៗ​ផង​ដែរ។

​បើ​តាម​អ្នក​រាយការណ៍​ពី​កន្លែង​កើត​ហេតុ ​នៅ​ព្រឹក​នេះ​គ្រឿង​ចាក់​ប្រមាណ​ជា​១០​គ្រឿង​កំពុង​កកាយ​រុក​រក​បន្ដ ​ហើយ​អាច​បញ្ចប់​ភារកិច្ច​រុករក​នៅ​ត្រឹម​ថ្ងៃ​នេះ​តែ​ម្ដង។ សំណង់​អគារ​ដែល​ដួល​នេះ ​ត្រូវ​បាន​គេ​ដឹង​ថា​ត្រូវ​សង់​តែ​៥​ជាន់​ប៉ុណ្ណោះ ប៉ុន្តែ​ធ្វើ​លើស​ដល់​៧​ជាន់ ​ហើយ​ពេល​ចាក់​ជាន់​ខាង​លើ​បំផុត ក៏​ស្រុត​និង​ជាប់​កម្មករ​ដែល​ស្ថិត​ក្រោម​នោះ​តែ​ម្ដង។

​គិត​ត្រឹម​ពេល​នេះ ​មាន​សប្បុរសជន​ជា​ច្រើន​បាន​ចូល​រួម​ចំណែក​បរិច្ចាគ​ប្រាក់ ដើម្បី​ជួយ​ដល់​ជន​រង​គ្រោះ​ទាំង​អស់៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់