• 2020-01-06 08:34:09
  • សេដ្ឋកិច្ច

៤ឆ្នាំជាប់ៗគ្នា! ទ្រូម៉ាន់នី បង្កើតភាពអស្ចារ្យច្រើនសម្រាប់អតិថិជន

  • 2020-01-06 08:34:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់រយៈពេល៤ឆ្នាំមកនេះ ទ្រូម៉ានី បានចូលរួមយ៉ាងសកម្មលើការផ្ដល់សេវាផ្ទេរប្រាក់ចល័ត រហ័ស និងការផ្ដល់ទំនុកចិត្តខ្ពស់ដល់អតិថិជនរបស់ខ្លួន។

វត្តមានរបស់ទ្រូវម៉ានី ក៏ជាផ្នែកមួយសំខាន់ធ្វើឲ្យតម្លៃសេវាផ្ទេរប្រាក់ធ្លាប់តែថ្លៃ មកជាធូរថ្លៃ ហើយកាន់តែងាយស្រួល លឿន ទុកចិត្ត និងការរីកធំធាត់ឆាប់រហ័ស ដោយមានភ្នាក់ងារជាង ១ម៉ឺនកន្លែងច្រើនជាងគេនៅទូទាំងប្រទេសកម្ពុជា។

ទន្ទឹមនឹងនេះ ទ្រូវម៉ានីមិនត្រឹមតែរីកធំធាត់ឆាប់រហ័ស ផ្ដល់ទំនុកចិត្តខ្ពស់ដល់អតិថិជនប៉ុណ្ណោះទេ ទ្រូម៉ានីដែលជាក្រុមហ៊ុនវេរលុយល្បីល្បាញមួយកំពុងអភិវឌ្ឈន៍លើសេវាផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកកាន់តែងាយស្រួលជាងមុន រហ័សជាងមុន និងទុកចិត្តបំផុតនៅកម្ពុជា។

ភាពច្នៃប្រឌិត​ឥតឈប់ឈររបស់​ទ្រូម៉ានី ដោយ​លោក​អ្នក​គ្រាន់តែមាន​ TrueMoney App នៅក្នុង​ទូរសព្ទ​ដៃ គឺ​អាច​ធ្វើ​ការ​ផ្ទេរប្រាក់ ដាក់លុយ​ទូរសព្ទ បង់វិកយបត្រ​ផ្សេងៗ ទទួលបាន​ព័ត៌មាន​ និង​ប្រមូសិន ត្រួតពិនិត្យ​តុល្យភាព​សាច់ប្រាក់​ បាន​យ៉ាង​ងាយ​ស្រួល​បំផុត ដែល​កាន់តែ​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ទទួល​បាន​បទពិសោធន៍​ថ្មី និង​ស៊ីវិល័យ​បំផុត។

សូមទស្សនាវីដេអូ​ជិត ២នាទី​របស់​ទ្រូម៉ានី ខាង​ក្រោម​នេះ

អត្ថបទ៖ វិបុត្រ

មតិយោបល់