• 2020-01-08 04:07:30
  • ព័ត៌មាន

ក្តៅៗ! យន្តហោះអ៊ុយក្រែន ដឹកមនុស្ស១៨០នាក់ ហោះចេញពីអ៊ីរ៉ង់ ធ្លាក់មុននេះបន្តិច

  • 2020-01-08 04:07:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យន្តហោះ Boeing 737 មួយគ្រឿង ដែលធ្វើដំណើរចេញពីទីក្រុង Tehran ប្រទេសអ៊ីរ៉ង់ ឆ្ពោះទៅកាន់ទីក្រុង Kiev ប្រទេសអ៊ុយក្រែន បានធ្លាក់នៅមុននេះ បន្ទាប់ពីបានចេញដំណើរបន្តិច។ នេះបើយោងតាមសារព័ត៌មានរបស់អ៊ីរ៉ង់។

យោងតាមព័ត៌មានពី Flight Radar បង្ហាញឲ្យឃើញ យន្តហោះនៃក្រុមហ៊ុនអាកាសចរ Ukraine International Airlines ស្ថិតក្នុងជើងហោះហើរ PS752 បានបាត់ខ្លួនចេញពីរ៉ាដា ក្រោយហោះចេញពីព្រលានយន្តហោះ Imam Khomeini Airport នៅវេលាម៉ោង ៦ព្រឹក ម៉ោងក្នុងតំបន់។

ប្រភពព័ត៌មានបានឲ្យដឹងថា អ្នកដំណើរ និងនាវិកយន្តហោះសរុបចំនួន ១៨០នាក់ ស្ថិតនៅលើជើងហោះហើរ PS752 នោះ ប៉ុន្តែវាសនារបស់ពួកគេមិនទាន់ដឹងយ៉ាងណាឡើយ។

យ៉ាងណាមិញ បើតាមរបាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ បានអះអាងពីមូលហេតុបណ្តាលឲ្យយន្តហោះ Boeing 737 ធ្លាក់ថាមកពីបញ្ហាបច្ចេកទេស៕

ប្រភព៖ RT ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់