• 2020-01-09 01:20:00
  • ព័ត៌មាន

តែមួយគត់នៅកម្ពុជា! កញ្ចប់សេវាធានារ៉ាប់រងសុខភាពកុមារ របស់ក្រុមហ៊ុនមួយ ហ៊ានផ្ដល់ទឹកប្រាក់ធានាដល់ទៅ ២,៥ម៉ឺន ដុល្លារអាមេរិក

  • 2020-01-09 01:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា មិនថាទាំងអាណាព្យាបាល ឬកូនៗនោះទេ សុទ្ធតែសំខាន់ ហើយប្រសិនបើមាននណាម្នាក់ក្នុងចំណោមនោះមានបញ្ហាសុខភាពទៀតនោះ នឹងប៉ះពាល់ដល់ហិរញ្ញវត្ថុគ្រួសារ ព្រោះត្រូវចំណាយប្រាក់យ៉ាងច្រើនក្នុងការព្យាបាល និងតំហែទាំ។ ដូច្នេះដើម្បីសុវត្ថិភាពទាំងខ្លួនឯង និងកូនៗ ព្រមទាំងអនាគតហិរញ្ញវត្ថុគ្រួសារផងដែរនោះ អ្នកគួរតែរកវិធីបង្ការណាមួយក្នុងគ្រួសារ។

ជាក់ស្តែង ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា (Manulife Cambodia) បានបង្កើតឱ្យមានកញ្ចប់សេវាកម្មថ្មីមួយគឺ “អត្ថប្រយោជន៍ការពារបន្ថែមសម្រាប់បុត្រធីតា” ក្នុងការជួយដល់ការចំណាយលើការព្យាបាលជំងឺធ្ងន់ធ្ងរណាមួយដែលកើតឡើង លើបុត្រធីតា ដើម្បីឲ្យអ្នកជំងឺ និងអាណាព្យាបាលផ្ដោតការយកចិត្តទុកដាក់លើការព្យាបាលឲ្យបានជាសះស្បើយ ដោយពុំត្រូវបារម្ភពីបញ្ហាហិរញ្ញវត្ថុឡើយ។

អត្ថប្រយោជន៍កញ្ចប់សេវាកម្មថ្មីនេះ ផ្តល់ការការពារដល់បុត្រធីតាដល់ទៅ ១៦ ស្ថានភាពជំងឺ ដែលក្នុងនោះ រួមមាន ជំងឺរលាកខួរក្បាល ជំងឺរលាកស្រោមខួរក្បាលដោយបាក់តេរី ជំងឺដុំសាច់ខួរក្បាលមិនមែនមហារីក ការវះកាត់ប្រើសបេះដូង ការប៉ះទង្គិចក្បាលធ្ងន់ធ្ងរ ដែលសុទ្ធតែជាជំងឺប្រឈមយ៉ាងខ្លាំងចំពោះកុមារនៅកម្ពុជា។

ហេតុនេះហើយ ការការពារដល់បុត្រធីតា ពិតជាសំខាន់ណាស់ ម៉្យាងទៀតប្រសិនបើមានធានារ៉ាប់រងប្រភេទនេះក្នុងដៃផងនោះ លោកអ្នកនឹងលែងខ្វល់ខ្វាយលើប្រាក់ចំណាយក្នុងការព្យាបាល ព្រោះអត្ថប្រយោជន៍នេះផ្តល់ជូន ១០០% នៃទឹកប្រាក់ធានា ដែលមានតម្លៃជាទឹកប្រាក់រហូតដល់ទៅ ២៥ុ,០០០ ដុល្លារអាមេរិក សម្រាប់ព្យាបាលជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ ដែលកើតឡើងលើបុត្រធីតារបស់លោកអ្នក។

ជាមួយនឹង “អត្ថប្រយោជន៍ការពារបន្ថែមសម្រាប់បុត្រធីតា” របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ លោកអ្នកនៅតែទទួលបានប្រាក់សន្សំទាំងអស់ បន្ទាប់ពីប័ណ្ណសន្យារ៉ាប់រងដល់កាលកំណត់ ដោយមិនកាត់កងប្រាក់សំណងព្យាបាលជំងឺធ្ងន់ធ្ងរឡើយ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ផ្នែកបម្រើសេវាកម្មអតិថិជន 1800-211-211 (ដោយឥតគិតថ្លៃ)៕

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់