• 2020-01-09 03:49:38
  • ព័ត៌មាន

ចង់ឲ្យកុមារខ្មែរចម្រើនវ័យដោយគុណភាព «កូនឆ្លាត» ប្រមូលផ្តុំគន្លឹះចិញ្ចឹមកូនល្អៗដាក់ឲ្យប្រើមួយសេរី

  • 2020-01-09 03:49:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចិញ្ចឹម​កូន​ឲ្យ​មាន​គុណភាព បាន​ទាំង សុខភាព​ល្អ ​អត្តចរិត​សមប្រកប និង​ បញ្ញា​វាងវៃ គឺ​ជា​ការ​កង្វល់​ធំ​បំផុត​របស់​ឪពុក​ម្ដាយ​សម័យ​ថ្មី។ ប្រសិនបើ អ្នក​ម្ដាយ​ថែ​ទាំ​សុខភាព​បាន​ត្រឹម​ត្រូវ​ល្អ​តាំង​ពី​កូន​នៅ​ក្នុង​ពោះ នឹង​ជួយ​ឲ្យ​ទារក​ដែល​កើត​ចេញ​មក មាន​សុខភាព​ល្អ។ ក្រៅពី​កត្តា​សុខភាព​ពី​ធម្មជាតិ​ល្អ​ហើយ​នោះ បរិយាកាស​នៃ​ការរស់នៅ​ប្រចាំថ្ងៃ ក៏​ជា​កត្តា​ចម្បង​បន្ថែម​ដើម្បី​ឲ្យ​កូន​ឆ្លាត​វៃ​ផង​ដែរ។ អ្វី​ដែល​ឪពុក​ម្ដាយ​គ្រប់​រូប​​ត្រូវ​ធ្វើ​នោះ គឺ​មិន​មែន​ចាំ​រហូត​កូន​ធំ​ជ្រុល​នោះ​ទេ ត្រូវ​បង្រៀន​ និង​យកចិត្តទុកដាក់​ចំពោះ​ឥរិយាបថ​របស់​ក្មេង​តាំងពី​តូច ទើប​ជា​ការ​ប្រសើរ។

(រូប​តំណាង)

ជា​មិត្ត​សំឡាញ់ និង​ទីប្រឹក្សា​ចិញ្ចឹម​កូន​ដ៏​ទំនើប សម្រាប់​ម្ដាយ​ឪពុក​គ្រប់​រូប កម្មវិធី​ថ្មី​ទូរសព្ទ «កូន​ឆ្លាត» (Koan Chlaat) និង វិបសាយ កូនឆ្លាត www.koanchlaat.org ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អង្គការ​មិន​ស្វែង​រក​ប្រាក់ចំណេញ ​Save The Children ដើម្បី​ជួយ​អ្នក​ម្ដាយ​គ្រប់​រូប ឲ្យ​យល់​ច្បាស់​ពី​ការ​ថែ​ទាំ​សុខភាព​កំឡុង​ពេល​មាន​ផ្ទៃ​ពោះ និង​ចែក​រំលែក​គន្លឹះ​ក្នុង​ការ​ថែ​ទាំ និង​បង្ហាត់​បង្រៀន​កូន​ឲ្យទៅ​ជា​ក្មេង​ឆ្លាតវៃ ជោគជ័យ​ក្នុង​ការសិក្សា  ជា​ជំនួយ​ដល់​អ្នក​មើល​ថែទាំ​កុមារ អាណា​ព្យាបាល និង អ្នក​ធ្វើការ​ជាមួយ​កុមារ​ជាដើម។  

ក្នុង​គោលដៅ​ចង់​ឃើញ​កុមារ​កម្ពុជា​គ្រប់​រូប ចម្រើន​វ័យ​ប្រកប​ដោយ​គុណភាព មាន​សមត្ថភាព ឯករាជ្យ​ភាព ដើម្បី​ចូល​រួម កាត់បន្ថយ​ភាព​ក្រីក្រ ​ជួយ​អភិវឌ្ឍ​ប្រទេស​ជាតិ​​រីក​ចម្រើន​ដោយ​ចិរភាព កម្មវិធី កូន​ឆ្លាត នឹង​បោះ​ជំហាន​ថ្មី​មួយ​ក្នុង​ការ​ចែករំលែក​បទពិសោធន៍ និង​ចំណេះ​ដឹង​ចិញ្ចឹម​កូន​បែប​ជំនាន់​ថ្មី ដែល​នឹង​ជួយ​ឲ្យ​កុមារ​ត្រៀម​ខ្លួន​យ៉ាង​ល្អ​​ដើម្បី​ចូលរៀន​ដោយ​ជោគជ័យ និង​មាន​អនាគត​ភ្លឺ​ស្វាង។

ចាប់អារម្មណ៍​? សូម​ដោន​ឡូត​ប្រើ​ដោយ​ សេរី និង​ ឥត​គិត​ថ្លៃ ដោយ​គ្រាន់​តែ​ចូល​ទៅ​កាន់ ៖

  • ចូល​ទៅ [Play Store]  វាយ​ពាក្យ Koan Chlaat ឬ ចុចទីនេះ Koan Chlaat

សម្រាប់​ព័ត៌មាន​បន្ថែម​៖

តោះ​! មើល​វីដេអូ​ខ្លី ដើម្បី​ស្វែង​យល់​បន្ថែម​ពី​​អត្ថប្រយោជន៍​ធំធេង​របស់​​កម្មវិធី​ កូន​ឆ្លាត ៖

អត្ថបទ៖ លីដា

មតិយោបល់