• 2020-01-10 00:15:00
  • ព័ត៌មាន

កាយវិការរបស់ឯកអគ្គរដ្ឋអាមេរិកនៅកម្ពុជាថ្ងៃខួបការទូត៧០ឆ្នាំនៅកម្ពុជា

  • 2020-01-10 00:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពី​ម្សិលមិញ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​បាន​ប្រារព្ធ​ខួប​ទី​ ៧០ ​នៃ​ទំនាក់ទំនង​ការទូត​ជាមួយ​កម្ពុជា។ លោក Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជាបានរួមដំណើរជាមួយបុគ្គលិករបស់ខ្លួនទាំងជនជាតិអាមេរិក និងខ្មែរដោយជិះរម៉កកង់៣ជាច្រើនគ្រឿងដោយចេញស្ថានទូតសំដៅទៅវត្តភ្នំបន្តដំណើរទៅតាមមុខព្រះបរមរាជវាំងរហូតដល់ទីតាំងប្រារព្ធពិធីនៅ Future Factory។

ចំនុចដែលចាប់អារម្មណ៍ក្នុងដំណើរអបអរសាទរខួប​ទី ៧០ ​នៃ​ទំនាក់ទំនង​ការទូត​ជាមួយ​កម្ពុជានេះ លោក Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បានចូលអុជធូបសំពៈបួងសួងព្រះពុទ្ធរូប និងព្រសង្ឃដែលគង់នៅវត្តលើកំពូលវត្តភ្នំ។

ខាងក្រោមនេះជាបណ្តុំរូបភាពរបស់ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជាលោក Patrick Murphy ក្នុងថ្ងៃអបអរសាទរខួប​ទី ៧០ ​នៃ​ទំនាក់ទំនង​ការទូត​ជាមួយ​កម្ពុជា៖

អត្ថបទ៖ លន ហ្សាឌីណា

មតិយោបល់