• 2020-01-10 01:58:46
  • ព័ត៌មាន

ពុទ្ធោ! ​ការ​ពិត​យន្ដហោះ​១៧៦​នាក់​ធ្លាក់​នោះ ​ជា​ការ​បាញ់​មីស៊ីល​ខុស​បច្ចេកទេស​របស់​អ៊ីរ៉ង់​

  • 2020-01-10 01:58:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ទីរ Pentagon របស់​អាមេរិក​ជឿ​ជាក់​ថា​យន្ដហោះ​ដែល​ធ្លាក់​នៅ​ក្បែរ​ក្រុង​តេរ៉ង់​របស់​ប្រទេស​អ៊ីរ៉ង់​នោះ គឺ​បណ្ដាល​មក​ពី​ការ​បាញ់​មីស៊ីល​ខុស​បច្ចេកទេស​របស់​ប្រទេស​អ៊ីរ៉ង់​ផ្ទាល់​តែ​ម្ដង។

រំលឹក​ថា​ក្រោយ​ពី​អីរ៉ង់​បាន​បាញ់​មីស៊ីល​ស្រោច​លើ​មូលដ្ឋាន​ទ័ព​អាមេរិក​នៅ​អ៊ីរ៉ាក់​២​កន្លែង​មក ​ក៏​ស្រាប់​តែ​មាន​ហេតុការណ៍​ធ្លាក់​យន្ដហោះ​អ៊ុយក្រែន​១​គ្រឿង​ទៀត ​ដែល​ហោះ​ចេញ​ពី​ព្រលាន​យន្ដហោះ​នៅ​ទីក្រុង​តេរ៉ង់។ ធ្លាក់​យន្ដហោះ​នោះ បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់​១៧៦​នាក់ ​ក្នុង​នោះ​ជន​ជាតិ​អ៊ីរ៉ង់​ផ្ទាល់​មាន​ចំនួន​ច្រើន​ជាង​គេ។

ក្រោយ​ពី​ធ្លាក់​យន្ដហោះ​នោះ ​អ៊ីរ៉ង់​បាន​ទៅ​ដល់​កន្លែង​ភ្លាម ​និង​ស្វែង​រក​ឃើញ​ប្រអប់​ខ្មៅ​ផង​ដែរ ប៉ុន្តែ​មិន​បាន​ប្រគល់​ឱ្យ​ទៅ​ក្រុមហ៊ុន​ផលិត​យន្ដហោះ ឬ​ក្រុមហ៊ុន Airline ​របស់​អ៊ុយក្រែន​នោះ​ទេ។ ​អ្វី​ដែល​គួរ​ឱ្យ​សង្ស័យ​ថែម​ទៀត ​នៅ​ក្បែរ​កន្លែង​ធ្លាក់​នោះ​ក៏​មាន​សំបក​គ្រាប់​មីស៊ីល​ផង​ដែរ។

​អាមេរិក ​ជឿ​ជាក់​ថា​ការ​ធ្លាក់​យន្ដហោះ​នោះ​គឺ​ជា​ការ​បាញ់​មីស៊ីល​ខុស​បច្ចេកទេស​របស់​អ៊ីរ៉ង់។ អ៊ីរ៉ង់ គ្រោង​បាញ់​មីស៊ីល​ទៅ​លើ​មូលដ្ឋាន​ទ័ព​អាមេរិក​ទៀត ប៉ុន្តែ​បែរ​ជា​ទៅ​ប៉ះ​ជាមួយ​យន្ដហោះ​ដឹក​អ្នក​ដំណើរ​នោះ​ទៅ​វិញ៕

ប្រភព៖ Foxnews អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់