• 2020-01-10 06:33:45
  • ព័ត៌មាន

សមត្ថភាព​សង្គ្រោះ​ចំណាប់ខ្មាំងរបស់កម្ពុជា កាន់តែ​ពូកែ​ហើយ

  • 2020-01-10 06:33:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លំហាត់​សមយុទ្ធ​ទ្រង់ទ្រាយធំ (AIRPEX19) ក្រោម​ប្រធានបទ «ការសង្គ្រោះ ចំណាប់ខ្មាំង​លើ​យន្តហោះ» ត្រូវបាន​ធ្វើឡើងនា​ព្រឹកថ្ងៃទី១០ ខែ​មករា ឆ្នាំ២០២០ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំនេះ រៀបចំដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

សមយុទ្ធប្រចាំឆ្នាំនេះ មានការចូលរួមពីស្ថាប័ន កងកម្លាំងប្រដាប់អាវុធរួមមានទាំងយន្តហោះ រថយន្តអគ្គីភ័យ រថយន្តពេទ្យ និងរថយន្តដឹកកងកម្លាំងប្រដាប់អាវុធ។

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឲ្យដឹងថា យោងអនុសាសន៍ណែនាំរបស់អង្គការអាកាសចរស៊ីវិលអន្តរជាតិ តម្រូវឲ្យរដ្ឋជាសមាជិករៀបចំធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ នៅរៀងរាល់ពីរឆ្នាំម្តងនៅក្នុង និងជុំវិញបរិវេនអាកាសយានដ្ឋាន៕

អត្ថបទ៖ សោភា

មតិយោបល់