• 2020-01-10 07:31:15
  • ព័ត៌មាន

១ឆ្នាំផឹកស្រាអស់ ៤,៦ពាន់លានលីត្រ តែវៀតណាមចេញច្បាប់ថ្មី ផាកអ្នកស្រវឹងបើកបរគុណនឹង២

  • 2020-01-10 07:31:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វៀតណាម បានប្រកាសចេញនូវច្បាប់ថ្មី ចំពោះអ្នកបើកបរក្នុងស្ថានភាពស្រវឹង ដោយផាកពិន័យគុណនឹង២ ហើយអាចដកហូតប័ណ្ណបើកបររហូតដល់ទៅ ២ឆ្នាំ។

គួរឲ្យដឹងថា វៀតណាម បានទទួលទានស្រាបៀប្រមាណ ៤,៦ពាន់លានលីត្រក្នុងឆ្នាំ២០១៩ កើនឡើង ១០% ពីឆ្នាំ២០១៨ ប៉ុន្តែតួលេខខាងលើអាចនឹងធ្លាក់ចុះ ៦ ទៅ ៧% វិញក្នុង ឆ្នាំ២០២០ នេះ។

ច្បាប់ថ្មីដែលបានចូលជាធរមានកាលពីថ្ងៃទី០១ មករា កន្លងទៅនេះ នឹងពិន័យលើអ្នកជិះកង់-ម៉ូតូអគ្គិសនី ស្ថិតក្នុងស្ថានភាពស្រវឹង ចន្លោះពី ១៧ ទៅ ២៦ដុល្លារ។ ដោយឡែក អ្នកជិះម៉ូតូអាចត្រូវពិន័យចន្លោះពី ២៦០ ទៅ ៣៥០ដុល្លារ ហើយអ្នកបើកឡាន ចន្លោះពី ១ ៣០០ ទៅ ១ ៧០០ដុល្លារ។ មិនតែប៉ុណ្ណោះ ពួកគេអាចនឹងត្រូវដកហូតប័ណ្ណបើកបររយៈពេលពី ២២ ទៅ ២៤ខែទៀតផង។

យ៉ាងណាមិញ បើយោងតាមរបាយការណ៍ពីប៉ូលីសវៀតណាម បានឲ្យដឹងថា រយៈពេលត្រឹម ៦ថ្ងៃក្នុងឆ្នាំ២០២០ មនុស្សចំនួន ២ ៦៧៣នាក់ត្រូវបានផាកពិន័យបាត់ទៅហើយ៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់