• 2020-01-15 07:27:23
  • ព័ត៌មាន

ទីបំផុត! អ៊ីរ៉ង់ចាប់ខ្លួន អ្នកបង្ហោះវីដេអូមីស៊ីលបាញ់ទម្លាក់យន្ដហោះអ៊ុយក្រែន (មានវីដេអូ)

  • 2020-01-15 07:27:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ប្រទេស​អ៊ីរ៉ង់ បាន​អះអាង​ថា​ខ្លួន​ធ្វើ​ការ​ឃាត់​ខ្លួន​មនុស្ស​ដែល​ថត​វីដេអូ​មីស៊ីល​បាញ់​ទម្លាក់​យន្ដហោះ​ដឹក​អ្នក​ដំណើរ​អ៊ុយក្រែន និង​បាន​បង្ហោះ​ទៅ​ក្នុង​បណ្ដាញ​សង្គម​ចែកចាយ​ពេញ​ពិភពលោក។

យោង​តាម​ប្រធានាធិបតី Hassan Rouhani ឲ្យ​ដឹង​ថា​អ្នក​ដែល​ត្រូវ​រដ្ឋាភិបាល​ចាប់​ខ្លួន ត្រូវ​បាន​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ពីបទ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សន្ដិសុខ​ជាតិ។ លោក Rouhani បន្ដ​ថា "នេះ​មិន​មែន​ជា​ករណី​ធម្មតា​នោះ​ទេ ពិភពលោក​នឹង​ឃ្លាំ​មើល​ដំណើរ​ការ​តុលាការ​កាត់​ក្ដី​សំណុំ​រឿង​នេះ។” ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍ថាឆ្មាំបដិវត្តឥស្សរជនអ៊ីរ៉ង់បានចាប់មនុស្សម្នាក់ដាក់​ កន្លែងឃុំឃាំង ក្រោយបង្ហោះវីដេអូកាលពីសប្តាហ៍មុននៃមីស៊ីលដែលវាយប្រហារយន្ដហោះ។ យ៉ាង​ណា​មិញ អ្នកកាសែតអ៊ីរ៉ង់ម្នាក់ដែលមានមូលដ្ឋាននៅទីក្រុងឡុង ដែលបង្ហោះវីដេអូនោះ​ដំបូង​គេ ទទូចថាប្រភពរបស់​លោក​មាន​សុវត្ថិភាព ហើយអាជ្ញាធរអ៊ីរ៉ង់បានចាប់ខ្លួនមនុស្សខុស​ហើយ។

គួរឲ្យដឹង​ថា យន្ដហោះ​អ៊ុយក្រែន​ប្រភេទ Boeing 737-800 បាន​ធ្លាក់​ចុះ​ក្រោយ​ពេល​ដែល​ចាក​ចេញ​ពី​ប្រលាន​យន្ដហោះ Tehran ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ដែល​បណ្ដាល​ឲ្យ​អ្នក​ធ្វើ​ដំណើរ និង​បុគ្គលិក​ទាំងអស់​បាត់បង់​ជីវិត។ អ៊ីរ៉ង់ បានទទួលស្គាល់កំហុសរបស់ខ្លួន ដោយនិយាយថាវាជា "កំហុសរបស់មនុស្ស" ដោយសារតែយន្តហោះ បានហោះជិតនឹងប្រព័ន្ធការពារ ដែលបង្កឲ្យមានការបាញ់មីស៊ីលដោយចៃដន្យ។ បើតាមសេចក្តីថ្លែងការណ៍យោធាមួយ បានបញ្ជាក់ថា ការបាញ់ប្រហារនេះគឺ “ដោយអចេតនា” ប៉ុណ្ណោះ។គួរបញ្ជាក់ឲ្យដឹងថា មនុស្សចំនួន ១៧៦នាក់នៅលើយន្តហោះ បានស្លាប់បាត់បង់ជីវិតទាំងអស់៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ BBC ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទថ្មី