- 2020-01-17 02:46:35
- ព័ត៌មាន
មកស្គាល់ នាយករដ្ឋមន្ត្រីថ្មីរបស់រុស្ស៊ី ទើបឡើងកាន់តំណែង មិនសូវមានអ្នកស្គាល់
- 2020-01-17 02:46:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ នាយករដ្ឋមន្ត្រីថ្មីរបស់រុស្ស៊ី ទើបឡើងកាន់តំណែង មិនសូវមានអ្នកស្គាល់
ចន្លោះមិនឃើញ
អតីតមន្ត្រីពន្ធដាររុស្ស៊ីលោក Mikhail Mishustin បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីបន្ទាប់ពីលោកDmitry Medvedev នាយករដ្ឋមន្រ្តីរុស្ស៊ី ចុះចេញពីតំណែងកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ក្រោយពេលប្រធានាធិបតីរុស្ស៊ី Vladimir Putin ប្រកាសធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញដើម្បីពង្រីកអំណាចខ្លួន។
លោក Mikhail បានឡើងកាន់តំណែងបន្ទាប់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ក្រោយសាងស្នាដៃជាច្រើនអំឡុងបម្រើតួនាទីជាប្រធានសេវាកម្មពន្ធសហព័ន្ធ ហើយបានធ្វើកំណែទម្រង់ប្រព័ន្ធសារពើពន្ធរបស់រុស្ស៊ីដោយជោគជ័យ។ យ៉ាងណាមិញ លោក Mikhail មិនសូវត្រូវបានគេស្គាល់ដល់សាធារណជនរុស្ស៊ីឡើង ហើយពីមុនមកលោកក៏មានបានបង្ហាញមហិច្ឆតាណាមួយក្នុងនយោបាយនោះដែរ។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ រាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា លោក Mikhail បានប្រាប់សភារុស្ស៊ីថាប្រទេសត្រូវតែរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច, រក្សាអតិផរណាប្រហែល ៤% និងពន្លឿនការងារលើកម្មវិធីអភិវឌ្ឍន៍គម្រោងថ្នាក់ជាតិរបស់ប្រធានាធិបតីវ្លាឌីមៀពូទីន។
គួរឲ្យដឹងថា លោក Putin ត្រូវបានគេលើកឡើងថា តែងតែរកមធ្យោបាយផ្សេងៗ ដើម្បីរក្សាអំណាចខ្លួន ខណៈអាណត្តិប្រធានាធិបតីរបស់លោក នឹងត្រូវបញ្ចប់ក្នុងឆ្នាំ២០២៤។ ក្នុងនោះលោកនឹងអាចបន្តកាន់អំណាចដោយធ្វើជានាយករដ្ឋមន្រ្តីថែមទៀត ដូចដែលលោកធ្លាប់ធ្វើរួចមកហើយ៕