• 2020-01-28 03:55:16
  • ព័ត៌មាន

ចិនបន្ថែមថ្ងៃឈប់សម្រាកដល់ចុងសប្ដាហ៍ ព្រួយបារម្ភពីសិស្សសាលាឆ្លងវីរុសកូរ៉ូណា

  • 2020-01-28 03:55:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ចិន បាន​បន្ថែម​ថ្ងៃ​ឈប់​សម្រាប់​ចូល​ឆ្នាំ​ថ្មី​រហូត​ដល់​ថ្ងៃ​អាទិត្យ​សម្រាប់​សិស្សានុសិស្ស​ទាំង​អស់​សម្រាប់​សាលារៀន និង​សកល​វិទ្យាល័យ​ទូទាំង​ប្រទេស។

យោង​តាម​ការ​ប្រកាស​របស់​ក្រសួង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ​នេះ​ឲ្យ​ដឹង​ថា ការ​ចាប់​ផ្ដើម​វិស្សមកាល​ថ្មី​នៃ​សាលា​រៀន និង​សកលវិទ្យាល័យ​ទាំង​អស់ នឹង​ត្រូវ​ផ្អាក​ជា​បណ្ដោះ​អាសន្ន​សិន​ដើម្បី​សុវត្ថិភាព​របស់​សិស្ស។ ក្រសួង​អប់រំ​ចិន មិន​បាន​បញ្ជាក់​ច្បាស់​លាស់​ពី​ថ្ងៃ​ដែល​ត្រូវ​ចូល​រៀន និង​បង្រៀន​នោះ​ទេ ដោយ​សារ​មេរោគ​កូរ៉ូណា​កំពុង​រាលដាល​ខ្លាំង​ទូទាំង​ប្រទេស។ យ៉ាង​ណា​មិញ សេចក្ដី​ថ្លែង​ការណ៍​របស់​ក្រសួង​បន្ថែម​ថា គ្រឹះស្ថាន​អប់រំ​ទាំង​អស់ នឹង​ត្រូវ​បើក​ទ្វារ​ឡើង​វិញ​តាម​ការ​សម្រេច​ចិត្ត​ទៅ​លើ​ស្ថានភាព​ជាក់ស្ដែង។ លើស​ពី​នេះ​ទៀត រដ្ឋបាលសាលាត្រូវបានណែនាំឱ្យ "ណែនាំសិស្សមិនឱ្យចេញទៅក្រៅ, មិនប្រមូលផ្តុំ និងមិនឱ្យចូលរួមសកម្មភាព​ប្រមូល​ផ្ដុំ​គ្នា។"

គួរ​បញ្ជាក់​ថា ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​រលាក​សួត​កូរ៉ូណា​ដែល​មាន​ប្រភព​ចេញ​ពី​ទីក្រុង Wuhan ប្រទេស​ចិន បាន​កើន​ដល់ ១០៦​នាក់​ហើយ​បើ​គិត​មក​ត្រឹម​ថ្ងៃ​អង្គារ​នេះ ខណៈ​ដែល​មាន​ករណី​ឆ្លង​ជំងឺ​នេះ ១ ៣០០​ករណី​ថែម​ទៀត។

ប្រភព៖ Scmp ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់