• 2020-01-28 05:04:34
  • ព័ត៌មាន

ក្រុមហ៊ុន Hanan lee ធ្វើពិធីសម្ភោធផលិតផលថ្មី និងប្រគល់ពានរង្វាន់សម្រាប់តំណាងចែកចាយឆ្នើម

  • 2020-01-28 05:04:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Hanan lee បានរៀបចំពិធីជួបជុំគ្រួសារ Hanan lee និងប្រគល់ពានរង្វាន់ដល់តំណាងចែកចាយទូទាំងប្រទេសនិងសម្ភោធផលិតផលថែរក្សាសម្រស់ថ្មីដែលមានឈ្មោះថា Coll-lee collagen ត្រៀមវាយលុកទីផ្សាអនឡាញដើមឆ្នាំ២០២០ ។

កាល់ពីថ្ងៃទី ២៦កន្លងទៅនេះ ក្រុមហ៊ុន Hanan lee បានរៀបចំពិធីជួបជុំគ្រួសារ Hanan lee និងប្រគល់ពានរង្វាន់ដល់តំណាងចែកចាយទូទាំងប្រទេសដែលរង្វាន់មានដូចជា ពានរង្វាន់សម្រាប់សាខាឆ្នើម ចិញ្ជៀនមាស លុយសុទ្ធ ទូរស័ព្ទ iphone 11 pro ចែកជូនវិញាបនបត្រដល់តំណាងចែកចាយឆ្នើមទាំង៣៥នាក់ ព្រមទាំងការចាប់ឆ្នោតផ្សងសំណាងនិង surpriseកាដូរដល់តំណាងចែកចាយធំទៀតផង។ លោកស្រីនាយិការ ហាណាន លី បានថ្លែងនៅក្នុងកម្មវិធីថា រយៈពេល២ឆ្នាំមកហើយដែលក្រុមហ៊ុនបានបង្កើតឡើងមក ដោយនាំយកមកនូវផលិតផលថែរក្សាសម្រស់មកលក់នៅប្រទេសកម្ពុជា ដែលក្នុងនោះក្រុមហ៊ុនផ្តោតសំខាន់ទៅលើសុវត្ថិភាពរបស់អ្នកប្រើប្រាស់ជាចំបង។ លោកស្រីបន្តថា ព្រោះតែទំនុកចិត្តនិងភាពជឿជាក់ធ្វើអោយផលិតផល ហាណាន លី បានពង្រីកវិសាលភាពរបស់ខ្លួនកាន់តែធំឡើងៗ ដោយបច្ចប្បន្នក្រុមហ៊ុនមានតំណាងចែកចាយតូចធំសរុបជិត ២ ០០០នាក់ទូទាំងខេត្តក្រុង និងអតិថិជនរាប់មុឹននាក់កំពុងប្រើប្រាស់ផលិតផល ហាណាន លី ជារៀងរាល់ថ្ងៃ។

ក្នុងឱកាសជួបជុំដ៏ធំរបស់គ្រួសារ ហាណាន លី លោកស្រីនាយិការ បានប្រកាសបើកសម្ភោធនូវផលិតផលថ្មីមានឈ្មោះថា «coll-lee collagen» ដែលលោកស្រីបានអោយដឹងថា coll-lee collagen ជាផលិតផលប្រភេទឆុងញាំដើម្បីជំនួយស្បែកអោយសរភ្លឺថ្លាពីខាងក្នុង ដែលផ្សំចេញពីផ្លែឈើជាច្រើនមុខ និងងាយស្រួលញាំដោយគ្រាន់តែលាយជាមួយទឹកឆ្អិននិងក្រឡុកអោយសព្វជាការស្រេច។ ពិធីនេះក៏មានការអញ្ជើញចូលរូមពីគណៈអធិបតី២រូបគឺ លោកជំទាវ ម៉ាត់ មារា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៏ជនបទ និងឯកឧត្តម ឆាយ វណ្ណា សមាជិកព្រីទ្ធសភា។ លោកជំទាវ ម៉ាត មារ៉ា បានកោតសរសើរដល់ក្រុមហ៊ុន ហាណាន លី ថាជាក្រុមហ៊ុនដែលបង្កើតឡើងដោយស្រ្តី ដឹកនាំដោយស្រ្តី លក់ផលិតផលសម្រាប់ស្រ្តី ហើយបានផ្តល់ឳកាសអោយស្រ្តីមេផ្ទះជាច្រើនអាចរកចំនូលបានពីការលក់ផលិតផលនៅលើអនឡាញមកផ្តត់ផ្គង់គ្រួសារបានយ៉ាងច្រើន។ចំណែក ឯកឧត្តម ឆាយវណ្ណា បានមានប្រសាសន៏លើកទឹកចិត្តដល់ក្រុមហ៊ុនឲ្យនាំយកផលិតផលដែលមានគុណភាពមកចែកចាយដល់អតិថិជនបន្តទៀតផងដែរ។

លោកស្រីនាយិការ Hanan Lee សូមអរគុណដល់កាតខិតខំប្រឹងប្រែងរបស់់តំណាងចែកចាយទាំងអស់ដែលខិតខំប្រឹងប្រែងផ្សព្យផ្សាយផលិតផល ហាណាន លី អោយមានទីផ្សាកាន់តែធំឡើងៗ។ លោកស្រីសូមអោយតំណាងចែកចាយទាំងអស់ខំប្រឹងប្រែងអោយកាន់តែខ្លាំងជាងមុន ដាក់គោលដៅអោយកាន់តែធំសម្រាប់ឆ្នាំថ្មីនេះ និងបន្តដំណើរវែងឆ្ងាយជាមួយនិងក្រុមហ៊ុន ហាណាន លី មិនត្រឹមតែ២ឆ្នាំតែ១០ឆ្នាំ និង២០ឆ្នាំទៅមុខបន្តទៀត៕

អត្ថបទ ៖ រ័ត្ន

មតិយោបល់