• 2020-01-28 05:09:50
  • ព័ត៌មាន

ឆ្នេរ​ឋាន​សួគ៌ មាន​សេវាកម្ម​ទេសចរណ៍ជាច្រើន ដែលអ្នកអាច​មិន​ធ្លាប់​ដឹង!

  • 2020-01-28 05:09:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នេរឋានសួគ៌ ជាផ្នែកមួយនៃឧទ្យាន្តជាតិ​សមុទ្រ​កោះរ៉ុង ស្ថិតក្នុងភូមិសាស្រ្ដ​ខេត្តព្រះសីហនុ។ ដើម្បីទៅកម្សាន្តនៅឆ្នេរឋានសួគ៌ យើងត្រូវ​ធ្វើដំណើរតាមអូប័រចេញពីកំពង់ផែក្រុងព្រះសីហនុ សំដៅទៅ​ដែនកោះដែលបណ្ដែតខ្លួនកណ្ដាលមហាសាគរ ប្រមាណ ១ម៉ោង២០នាទី យើងនឹងមកដល់ឆកសមុទ្រមួយ មានឆ្នេរដ៏ស្រស់ត្រកាល រង់ចាំស្វាគមន៍ភ្ញៀវទេសចរ។

ឆ្នេរភ្លោះដែលមានខ្សាច់សក្បុសនេះ មានប្រវែងសរុបជាង ១២០០ម៉ែត្រ លាតសន្ធឹងនៅប៉ែកខាងលិចឆៀងខាងជើងនៃឧទ្យាន្តសមុទ្រកោះរ៉ុង។ បន្ថែមលើការកម្សាន្តលើឆ្នេរខ្សាច់ដ៏វែងអន្លាយ នៅទីនេះក៏មានសេវាកម្មទេសចរណ៍ផ្សេងៗទៀត ដូចជាការស្ទូចត្រីកម្សាន្ត ការជ្រមុជទឹកទស្សនាផ្កាថ្ម និងជីវចម្រុះគ្រប់ប្រភេទ។ អ្វីដែលអ្នកទេសចរ​មិនគួរមើលរំលង គឺការ​ជិះកាយាក់ គយគន់ទេសភាពដងព្រែក ដែលមានទឹកថ្លាចាំងឆ្លុះដល់បាត។

ចង់ដឹងថាឆ្នេរឋានសួគ៌ មានអ្វីពិសេសទៀតនោះ សូមទស្សនា​វីដេអូ ផ្លូវទៅស្រុគ វគ្គ ៣ ដូចខាងក្រោមនេះ៖

ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយ Asian Kitchen, ហាងនំប៉័ង TOUS les JOURS, Lotteria និង Domino's Pizza និងគាំទ្រដោយក្រសួងទេសចរណ៍៕

មតិយោបល់