• 2020-01-28 06:03:05
  • ព័ត៌មាន

ស្ថានភាពអ្នកជំងឺឆ្លង​វីរុស​កូរ៉ូណា គិតត្រឹម​ម៉ោង​១២ថ្ងៃត្រង់នេះ!

  • 2020-01-28 06:03:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រហូតដល់ម៉ោង​ ១២​ ថ្ងៃត្រង់​ ថ្ងៃទី​ ២៨​ មករា​ ២០២០​ ស្ថានភាពអ្នកជំងឺរលាកសួត បង្កឡេីងដោយមេរោគ​កូរ៉ូណា មាន​សុខភាពល្អ​ គ្មានរោគសញ្ញាធ្ងន់ធ្ងរទេ។ នេះ​បើ​តាម​ការ​ប្រកាស​របស់​នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង។

​នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បាន​បញ្ជាក់ទៀតថា អ្នកដែល​បាន​ប៉ះពាល់​ និងជិះយន្តហោះជាមួយអ្នកជំងឺ​ រហូត​មក​ដល់​ពេលនេះ ពុំមានអ្នកចេញរោគសញ្ញាអ្វីនៅ​នៅឡើយទេ។

មន្រ្តីជំនាញនឹងបន្តតាមដានសុខភាពអ្នកប៉ះពាល់ជាមួយអ្នកជំងឺទាំងអស់ជារៀងរាល់ថ្ងៃ។ ចំណែក​គ្រូពេទ្យថែទាំអ្នកជំងឺ​ ក៏​គ្មានចេញរោគសញ្ញាអ្វីនោះទេ ខណៈ​គ្រប់គ្រូពេទ្យបម្រើ​ការនៅមន្ទីរពេទ្យក្រុងព្រះសីហនុ​ ក៏កំពុងបំរេីការងារក្នុងមន្ទីរពេទ្យជាធម្មតាដែរ​។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បន្ថែមថា រហូតមកទល់​ពេលនេះ ពុំទាន់រកឃេីញករណីជំងឺកូរ៉ូណាវីរុសថ្មីទៀត​នោះទេ។ ព័ត៌មានបន្ថែម សូមទាក់ទងលេខ​ ១១៥​។

មតិយោបល់